- 2021-10-27 07:39:50
- បាល់ទាត់
Gnabry យល់ថា ខ្សែប្រយុទ្ធ Barcelona រូបនេះល្អជាង Mbappe
- 2021-10-27 07:39:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Gnabry យល់ថា ខ្សែប្រយុទ្ធ Barcelona រូបនេះល្អជាង Mbappe
ចន្លោះមិនឃើញ
Serge Gnabry ខ្សែប្រយុទ្ធរបស់ Bayern Munich យល់ឃើញថា ខ្សែប្រយុទ្ធស្លាប Ousmane Dembele របស់ Barcelona ល្អជាងខ្សែប្រយុទ្ធ Kylian Mbappe របស់ PSG ។ នេះបើតាមការស្រង់សម្ដីចេញពីស្ថានីយទូរស្សន៍មួយរបស់អាល្លឺម៉ង់។
Mbappe ជាកីឡាករល្អបំផុងមួយនៅតំបន់អឺរ៉ុបនាពេលបច្ចុប្បន្ន ដែលធ្លាប់ឈ្នះពានជាច្រើនរួចមកហើយ ដូចជាកាលនៅ AS Monaco, PSG និង ឈ្នះ World Cup នៅឆ្នាំ២០១៨ ។ យ៉ាងណា Dembele ក៏ជាផ្នែកមួយក្នុងការជួយបារាំងឲ្យឈ្នះ World Cup កាលឆ្នាំនោះដូចគ្នាហើយគេក៏ត្រូវបានរងរបួសមិនអាចជួយ Barcelona ច្រើនឡើយ ក្រោយពេលផ្ទេរពី Dortmund ទៅកាន់ទឹកដីអេស្ប៉ាញកាលឆ្នាំ២០១៧។ ក្នុងអាជីពរបស់ Dembele កាលនៅទឹកដីអាល្លឺម៉ង់គេបានបង្ហាញទម្រង់លេងគួរឲ្យភ្ញាក់ផ្អើលពេញពិភពលោក ហើយរហូតមកដល់ពេលនេះ Gnabry នៅតែគិតថា Dembele ល្អជាងគេ។
គិតត្រឹមបច្ចុប្បន្នក្នុងអាជីពរបស់ Mbappe គឺរកបាន១៦៨ គ្រាប់ក្នុងចំណោម២៤៥ប្រកួតក្នុងនោះ គេឈ្នះពានក្នុងស្រុក១០លើក ហើយឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Champions League បានមួយលើក។ ចំណែកខ្សែប្រយុទ្ធស្លាប Barcelona វិញរកបាន៥៧គ្រាប់ក្នុងចំណោម១៩៧ប្រកួត ប៉ុន្តែក្នុងការផ្ទេរពីទឹកដីអាល្លឺម៉ង់ទៅកាន់ទឹកដីអេស្ប៉ាញ ខ្សែប្រយុទ្ធរូបនេះបានញ៉ាំញីដោយរបួសទើបធ្វើឲ្យប៉ះពាល់ដល់ទម្រង់លេងយ៉ាងខ្លាំង៕