• 2021-10-27 03:01:52
  • បាល់ទាត់

ក្រុម ​Barcelona មាន​ក្ដី​ស្រមៃ​ចង់​បាន​លោក Klopp មក​ដឹក​នាំ​ក្រុម

  • 2021-10-27 03:01:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម FC Barcelona ​មាន​ក្ដី​ស្រមៃ​ចង់​បាន​លោក Jurgen Klopp ​មក​ធ្វើ​ជា​អ្នក​ចាត់ការ​ក្រុម​របស់​ខ្លួន ប៉ុន្តែ​ឱកាស​នោះ​ហាក់​នៅ​ឆ្ងាយ​បន្តិច ព្រោះ​ពេល​នេះ​លោក​នៅ​សល់​កុងត្រា​ជាមួយ Liverpool ​ច្រើន​ឆ្នាំ​ទៀត។

​ក្លឹប​យក្ស​អេស្ប៉ាញ​​ខាង​លើ​កំពុង​មាន​ទម្រង់​លេង​មិន​ល្អ​នោះ​ទេ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Ronald Koeman ​ដោយ​ឈរ​នៅ​លេខ​៩​ក្នុង​លីគ La Liga ។ ប្រភព​នៅ​អេស្ប៉ាញ​បាន​បញ្ជាក់​ថា​ក្លឹប​អ្នក​មាន​បុណ្យ​នេះ ​ក៏​កំពុង​ស្វែង​រក​អ្នក​ចាត់ការ​ថ្មី​មក​ត្រៀម​ជំនួស​តំណែង​អ្នក​ចាត់ការ​ហុល្លង់​ខាង​លើ​នេះ​ផង​ដែរ។ ​ដោយ​ម្នាក់​នោះ​គឺ​លោក Klopp ​ដែល​កំពុង​ដឹក​នាំ​ក្រុម Liverpool ​បាន​យ៉ាង​ល្អ ​មិន​ទាន់​ចាញ់​សោះ។

​ការ​ចិញ្ចឹម​ចិត្ត​ចង់​បាន​របស់​ក្រុម Barcelona ​ទំនង​ជា​ពិបាក​ខ្លាំង​បន្ដិច​ហើយ ក៏​ព្រោះ​តែ​លោក Klopp ​នៅ​ពេល​នេះ​មាន​កុងត្រា​នៅ​ទឹក​ដី Anfield ​ដល់​ឆ្នាំ​២០២៤។ ខណៈ​ដែល​អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​ក៏​មិន​មាន​បំណង​ចង់​ចាកចេញ​ពី​ក្រុម Liverpool ​ដែរ។ ​លោក​ធ្លាប់​និយាយ​ថា​ចង់​ដឹក​នាំ​ក្រុម​ហង្ស​ក្រហម​នេះ រហូត​ដល់​ថ្ងៃ​ចូល​និវត្តន៍​តែ​ម្ដង​ផង៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទថ្មី