• 2021-10-26 03:24:48
  • បាល់ទាត់

ធ្លាយ​រឿង Vinicius ជា​អ្នក​គាំទ្រ Barca និង​ធ្លាប់​យំ​​ដោយ​សារ​ក្លឹប​នេះ​ទៀត​ផង

  • 2021-10-26 03:24:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Vinicius Junior បាន​បង្ហាញ​ទម្រង់​លេង​​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ក្នុង​ជំនួប El Clasico ដែល Real Madrid យក​ឈ្នះ Barcelona ២-១ ក្នុង​កីឡដ្ឋាន Camp Nou។

ត្បិត​តែ​បច្ចុប្បន្ន​កំពុង​លេង​​នៅ Madrid ប៉ុន្តែ​អតីត​អ្នក​តាមដាន​កីឡាករ​ក្នុង​ប្រទេស​ប្រេស៊ីល​របស់ Barcelona លោក Andre Cury បាន​ទម្លាយ​ឲ្យ​​ដឹងថា Vinicius ​គឺ​ជា​អ្នក​គាំទ្រ​​របស់​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​តំបន់​កាតាឡាន់​មួយ​នេះ។

និយាយ​ក្នុង​កម្មវិធី​មួយ​លោក Andre Cury បាន​ឲ្យ​ដឹង​ថា៖ “Vinicius បាន​យំ​ពេល​ដែល Barca វាយ​បក​យក​ឈ្នះ PSG ៦-១។ គេ​ត្រៀម​នឹង​ចុះ​កុងត្រា​ជាមួយ Barcelona ដូច​គ្នា។​ភ្នាក់ងារ​របស់​គេ​ទាំង​ពីរ​ជា​គឺ​ជា​មិត្តសម្លាញ់​នឹង​ខ្ញុំ។ ប៉ុន្តែ​នៅ​នាទី​ចុងក្រោយ ពួក​គេ​បាន​ក្បត់​ខ្ញុំ​និង​ក្លឹប។ ចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក ពួក​យើង​​ឈប់​និយាយ​រក​គ្នា​រហូត​មក"។

​Vinicius Junior បាន​ផ្លាស់​មក​កាន់ Real Madrid កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៧ ក្នុង​តម្លៃ​ខ្លួន​៤៦​លាន​អឺរ៉ូ។ ៤​រដូវ​កាល​ជាមួយ​ក្លឹប កីឡាករ​វ័យ​២១​ឆ្នាំ​លេង​បាន​១៣០​ប្រកួត ទាត់​បញ្ចូល​ទី​២២​គ្រាប់​គិត​គ្រប់​កម្មវិធី៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់