• 2021-10-25 01:45:07
  • បាល់ទាត់

អ្នក​គាំទ្រ Barca នាំ​គ្នា​​ព័ទ្ធ​រថយន្ត​លោក Koeman ក្រោយ​ដឹក​នាំ​ចាញ់​នៅ El Clasico

  • 2021-10-25 01:45:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ Ronald Koeman ត្រូវ​បាន​អ្នក​គាំទ្រ​ Barcelona ព័ទ្ធ​រថយន្ត​នៅ​ខាង​ក្រៅ​កីឡដ្ឋាន Camp Nou ក្រោយ​​លោក​ដឹក​នាំ​ក្រុម​ចាញ់ Real Madrid ក្នុង​ជំនួប El Clasico។

ក្នុង​ជំនួប​ដ៏​ធំ​នៅ​លីគ​របស់​អេស្ប៉ាញ Barca បាន​ប្រកួត​ចាញ់ Real Madrid ១-២។ ខ្សែ​ការពារ​កណ្ដាល​និង​ជា​ចំណូល​ថ្មី David Alaba ជា​​អ្នក​រក​គ្រាប់​នាំ​មុខ​ឲ្យ Madrid មុន​ពេល​ Lucas Vazquez ជា​អ្នក​បន្ថែម​គ្រាប់​ទី​ពីរ។ យ៉ាងណាមិញ ជិត​នឹង​បញ្ចប់​ការ​ប្រកួត​ទៅ​ហើយ​កីឡាករ​បម្រុង Sergio Aguero បាន​ប្ដូរ​ចូល​និង​រក​បាន​មួយ​គ្រាប់​សង​វិញ​ឲ្យ Barca។

បរាជ័យ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​មាន​មូលដ្ឋាន​ក្នុង​តំបន់​កាតាឡាន់​ធ្លាក់​ដល់​លេខ​៩ ខណៈ Madrid នៅ​លេខ​២។ អ្នក​ចាត់​ការ​សញ្ជាតិ​ហុល្លង់​ Koeman ត្រូវ​បាន​បន្ទោស​ដោយ​អ្នក​គាំទ្រ​ជា​ខ្លាំង ដោយ​សារ​តែ​ចាប់​ផ្ដើម​រដូវ​កាល​ក្រុម​មិន​ទទួល​បាន​លទ្ធផល​​ល្អ​សោះ។

ជាក់​ស្ដែង​កាល​ពី​យប់​មិញ អ្នក​គាំទ្រ​ទប់​កំហឹង​មិន​បាន​ពួក​គេ​បាន​នាំ​ចាំ​នៅ​ខាង​ក្រៅ​កីឡដ្ឋាន Camp Nou ព័ទ្ធ​រថយន្ត​លោក Koeman តែ​ម្ដង។ ប៉ុន្តែ​ការ​ព័ទ្ធ​នោះ​មិន​បាន​ធ្វើ​ឲ្យ​រថយន្ត​ឬ​លោកលល Koeman មាន​បញ្ហា​អ្វី​ឡើយ​គ្រាន់​តែ​អ្នក​គាំទ្រ​ស្រែក​ថា​ឲ្យ​ពី​ក្រៅ​ប៉ុណ្ណោះ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់