- 2021-10-22 14:18:57
- បាល់ទាត់
Tuchelថា Lukaku និង Timo នឹងអវត្តមានពី Chelsea ចំនួន២ប្រកួត
- 2021-10-22 14:18:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tuchelថា Lukaku និង Timo នឹងអវត្តមានពី Chelsea ចំនួន២ប្រកួត
ចន្លោះមិនឃើញ
លោក Thomas Tuchel អ្នកចាត់ការក្លឹប Chelsea បាននិយាយទៅកាន់សារព័ត៌មាននៅក្នុងថ្ងៃនេះថា ខ្សែប្រយុទ្ធ Timo Werner និងខ្សែប្រយុទ្ធ Romelu Lukaku នឹងមិនបានចូលជួយក្រុមចំនួន២ប្រកួតគឺប្រកួតតទល់នឹងក្លឹប Norwich City នៅថ្ងៃស្អែក និងប្រកួតតទល់នឹងក្លឹប Southampton នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។
លោក Tuchel បាននិយាយថា៖" ដើម្បីឲ្យមានរឿងរ៉ាវកាន់តែវែងទៀត ចុះមិនសួរពី Pulisic ដែរទៅ? ទាំង Pulisic ទាំង Lukaku និងទាំង Timo សុទ្ធតែមិនបានចូលរួមនៅក្នុងប្រកួតស្អែកនេះទេ មិនស្រួលប្រកួតជាមួយ Southampton ក៏មិនទាន់ចូលបានផង ហើយបន្ទាប់ពីហ្នឹងទៀត យើងចាំមើលទាំងអស់គ្នា។ អ្វីដែលខ្ញុំអាចបញ្ជាក់បានគឺ ពួកគេកំពុងតែសម្រាកព្យាបាល ពួកគេអត់អីទេ ធម្មតា មិនបាច់ព្រួយទេ គ្រាន់តែអត់បានចូលលេងតែ ២ប្រកួតប៉ុណ្ណឹងទេ។"
លោកបានបន្តថា៖" មួយទៀតខ្ញុំចង់និយាយទៅអ្នក ដែលនិយាយពីរយៈពេល ដែលពួកគេអវត្តមានពីប្រកួតដោយសាររបួសមួយនេះ ដល់ពេលនេះ ឬក៏ពេលនោះ។ ចង់និយាយថា និយាយអញ្ចឹងវាអត់ត្រូវ អត់សមនោះទេ។ ព្រោះយើងមិនដឹងច្បាស់ទេ ជួនកាលទៅរបួសហ្នឹងអាចជាលឿនជាងហ្នឹង ខ្លះទៅក៏យូរជាងហ្នឹងក៏ថាបាន។"
សូមរំលឹកផងដែរ Werner រកឃើញមានរបួសសាច់ដុំជើង និង Lukaku មានរបួសកជើង ក្រោយប្រកួតឈ្នះ Malmo ក្របខ័ណ្ឌ UCL លទ្ធផល ៤-០ កាលពីថ្ងៃពុធកន្លងទៅនេះ។ នៅក្នុងពេលនេះ Chelsea កំពុងឈរនៅលេខ១ ក្នុងប្រកួត PL ដោយមាន ១៩ពិន្ទុ៕