• 2021-10-22 08:01:05
  • បាល់ទាត់

ចាយ​សម្រស់! តារា​ស្រីកូរ៉េ​៣​រូប​ធ្លាប់​លេចឮទាក់ទង​ជាមួយ Heung-Min Son

  • 2021-10-22 08:01:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Heung-Min Son កំពុង​តែ​បង្កើន​កេរ្តិ៍ឈ្មោះ​​ខ្លាំង​មែន​ទែន​នៅ​ក្នុង​ក្លឹប Tottenham Hotspur និង​ជា​ខ្សែ​ប្រយុទ្ធ​មួយ​រូប​ដែល​ក្រុម​មិន​អាច​ខ្វះ​បាន។

ក្រៅ​ពី​ខ្លាំង​លើ​វាលស្មៅ កីឡាករ​វ័យ​២៩ឆ្នាំ​ក៏​មាន​សម្រស់​មិន​ចាញ់​តារា​ប្រុស​ៗ​កូរ៉េ​ប៉ុន្មាន​ទេ និង​បាន​ធ្វើ​ឲ្យ​នារី​អាស៊ី​មួយ​ចំនួនបាក់​ចិត្ត​មិន​ស្ទើរ។​ និយាយ​ពី​រឿង​ស្នេហា Son ក៏​ធ្លាប់​​លេចឮមាន​ចំណង​ស្នេហ៍​ជាមួយ​តារា​ស្រី​កូរ៉េ​​ល្បី​៣រូប​ដែរ​ក្នុង​នោះ​មាន Bang Min-Ah Yoo So Young និង Jisoo។

Bang Min-Ah

Son Heung Min និង Bang Min-Ah ដែល​ជា​​សមាជិក​ក្រុម​ចម្រៀង Girl's Day បាន​ទាក់ទង​គ្នា​កាល​ពី​ខែ កក្កដា ឆ្នាំ​២០១៤។ ក្នុង​ចំណង​ស្នេហ៍​រវាង​អ្នក​ទាំង​ពីរ​ពិត​ជា​មាន​ផល​វិបាក ព្រោះ​ Min-Ah មាន​ភារកិច្ច​ច្រើន​ជាមួយ Girl's Day ក្នុង​ប្រទេស​ ខណៈ Son ត្រូវ​ប្រកប​អាជីព​បាល់ទាត់​នៅ​ប្រទេស​អាល្លឺម៉ង់​ជាមួយ​ក្រុម Hamburger។ ដោយ​សារ​ស្នេហ៍​ឆ្លង​ទ្វីប​ពិបាក​​ជួប​មុខ​បែប​នេះ​ហើយ បាន​ធ្វើ​ឲ្យ​ចំណង​ស្នេហ៍​អ្នក​ទាំង​ពី​​ប្រេះឆា ក្រោយ​ស្រឡាញ់​គ្នា​បាន​ប៉ុន្មាន​ខែ។

Yoo So Young

នៅ​ឆ្នាំ​២០១៥ Son Heung Min បាន​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​តារា​ស្រី​ម្នាក់​ឈ្មោះ​ថា Yoo So Young ជា​អតីត​សមាជិក​ក្រុម​ចម្រៀង After School។ គ្រា​នោះ​អ្នក​ទាំង​ពីរ​មាន​អាយុ​ខុស​គ្នា​ដល់​៦​ឆ្នាំ ពោល​ខាង​ប្រុស​២៣​ឆ្នាំ ខាង​ស្រី​២៩​ឆ្នាំ។ រូប​ភាព​លួច​ជួប​គ្នា​រវាង​អ្នក​ទាំង ត្រូវ​គេ​ថត​បាន​ជា​ច្រើន​សន្លឹក និង​យក​ទៅ​ចុះ​ផ្សាយ​ព្រោងព្រាត។ នៅ​ដើម​ឆ្នាំ​២០១៦ អ្នក​ទាំង​ពីរ​ធ្លាប់​លេច​ពាក្យ​ចចាមអារ៉ាម​ថា​បែក​គ្នា ប៉ុន្តែ​ខាង​ផលិតកម្ម​របស់ Yoo So Young បាន​ចេញ​មក​បដិសេធ។ រហូត​មក​ដល់​ពេល​នេះ​ព័ត៌មាន​របស់​ពួក​​ហាក់​ស្ងប់ស្ងាត់ មិន​ដឹង​ថា​នៅ​បន្ត​ស្នេហា ឬ​បញ្ចប់​​ទៅ​ហើយ។

Jisoo

​បើ​យោង​តាម​ប្រភព​នៅ​កូរ៉េ​ខាង​ត្បូង ​បាន​បញ្ជាក់​ថា​តារា​ចម្រៀង Jisoo ​សមាជិក​ក្រុម Blackpink ​ចាប់​ផ្ដើម​ធ្លាយ​រឿង​ទាក់ទង​ជាមួយ​តារា​បាល់ទាត់ Son Heung Min ​ ​ក្រោយ​ពី​ពួកគេ​ធ្វើ​ដំណើរ​ពី​ប្រទេស​បារាំង​ថ្ងៃ​ជាមួយ​គ្នា។​ យ៉ាងណាមិញ ក្រោយ​ផ្ទុះ​រឿង​នេះ ផលិតកម្ម YG បាន​ចេញ​មក​បដិសេធ​ព័ត៌មាន​នេះ​ថា មិន​ពិត​នោះ​ទេ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់