• 2021-10-22 01:15:31
  • បាល់ទាត់

​Jose ​ត្រូវ​អ្នក​គាំទ្រ​បន្ទោស ព្រោះ​ដាក់​ឈុត B ​លេង​ចាញ់ ​FK Bodo ​៦-១

  • 2021-10-22 01:15:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Roma ​របស់​លោក Jose Mourinho ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម FK Bodo ​ក្នុង​លទ្ធផើ ៦-១ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Conference League។

​Roma ​ជា​ក្រុម​ខ្លាំង​មួយ​ដែរ​នៅ​អ៊ីតាលី ប៉ុន្តែ​ប្រកួត​ទល់​ក្រុម​ខ្សោយ Bodo ​របស់​ន័រវែស​នេះ ​ពួកគេ​បាន​ដាក់​កីឡាករ​បម្រុង​ច្រើន​នាក់ ដែល​មើល​ទៅ​ហាក់​មិន​ចង់​ឈ្នះ​នោះ​ទេ។ ​ដោយសារ​តែ​កត្ដា​មើល​ស្រាល​ដៃ​គូ​នេះ​ហើយ ទើប​បាន​ជា Roma ​ត្រូវ​ក្រុម Bodo ​លត់​ដល់​ទៅ ៦-១ ​ឯ​ណោះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Conference League ​នេះ​។

​អ្នក​គាំទ្រ​បាន​ដាក់​កំហុស​ទាំង​អស់​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​លោក Jose ​ដែល​បាន​ប្រើប្រាស់​កីឡាករ​មើល​ស្រាល​ដៃ​គូ​នេះ។ ស្រប​ពេល​អ្នក​ចាត់ការ​រូប​នេះ ​ក៏​និយាយ​ដែរ​ថា​ក្រុម Bodo ​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់​សម្រាប់​ការ​ប្រកួត ពោល​គឺ​លេង​បាន​ល្អ​ជាង​ក្រុម​របស់​លោក​ឆ្ងាយ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់