• 2021-10-19 01:50:50
  • បាល់ទាត់

Arsenal សំណាង​ហួស​រក​បាន​គ្រាប់​នាទី​៩០+៥ ស្ដារ​ពិន្ទុ​បាន​វិញ

  • 2021-10-19 01:50:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Alexandre Lacazette អាច​រក​បាន​គ្រាប់​នៅ​ចុង​ម៉ោង​ជួយ Arsenal តាម​ស្មើ Crystal Palace ២-២ ក្នុង​កីឡដ្ឋាន Emirates នៃ​ពាន​រង្វាន់ Premier League។

ក្នុង​ការ​ប្រកួត​ក្រុម​ម្ចាស់​ផ្ទះ Arsenal រក​បាន​គ្រាប់​នាំ​មុខ​មុន​ដោយ​ខ្សែ​ប្រយុទ្ធ Aubameyang។ ប៉ុន្តែ Crystal បាន​វាយ​បក​រហូត​រក​បាន​២​គ្រាប់​សង​វិញ សម្រេច​ទី​ដោយ​កីឡាករ Benteke និង Edouard។

ការ​ប្រកួត​ឈាន​ដល់​នាទី​៩០+៥​ទៅ​ហើយ Lacazette អាច​រក​គ្រាប់​តាម​ឲ្យ​​កាំភ្លើង​ធំ​ ធ្វើ​ឲ្យ​លោក Patrick Vieira ដែល​ជា​អ្នក​ចាត់​ការ​របស់ Crystal ខក​ចិត្ត​ជា​ខ្លាំង។ លទ្ធផល​ស្មើ​គ្នា​នេះ​បាន​ជួយ​ឲ្យ Arsenal រំកិល​ឡើង​មក​លេខ​១២​នៃ​តារាង​ពិន្ទុ ខណៈ​​នៅ​លេខ​១៤៕​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់