• 2021-10-14 12:40:08
  • បាល់ទាត់

Aguero អន់​ចិត្ត​​អត់​ជាប់​បេក្ខភាព​ឈ្នះ​ Ballon d'Or តែ​ Messi ប្រាប់​ថា​ ទាល់​ឈ្នះ​ UCL ទើប​មាន​ឱកាស​

  • 2021-10-14 12:40:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Sergio Aguero បាន​អន់​ចិត្ត​នៅ​ពេល​អត់​ជាប់​បេក្ខភាព​ឈ្នះ​ពាន​ Ballor d'Or នៅ​ក្នុង​ឆ្នាំ​នេះ ដោយ​ខ្លួន​បាន​ងឿងឆ្ងល់​ជា​ខ្លាំង​ថា​មូល​ហេតុ​អ្វី​ ដែល​ខ្លួន​ត្រូវ​បាន​គេ​មើល​រំលង​។

Aguero បាន​និយាយ​ទៅ​កាន់​កាសែត​អេស្ប៉ាញ​ El Pais ថា​៖" ជា​ច្រើន​ដង​ហើយ​ខ្ញុំ​ឆ្ងល់​ថា​ នូវ​ខ្វះ​អី​ទៀត​។ អញ្ចឹង​ថ្ងៃ​មួយ​ក៏​ខ្ញុំ​បាន​សួរ​ Messi ពី​រឿង​ហ្នឹង​ ហើយ​គេ​ក៏​ប្រាប់​ខ្ញុំ​វិញ​ថា​ដើម្បី​ឲ្យ​មាន​ឱកាស​ឈ្នះ​ពាន​ Ballon'dOr នេះ​ខ្ញុំ​ត្រូវ​តែ​ឈ្នះ​ពាន​ Champions League ហើយ​គេ​និយាយ​ហ្នឹង​ពិត​ជា​ត្រឹម​ត្រូវ​ "។

កីឡាករ​នេះ​បន្ត​ថា​៖" មួយ​វិញ​ទៀត​អ្វី​ដែល​សំខាន់​ដែរ​នោះ​ បើ​ឈ្នះ​ពាន​ធំ​ៗ​អី​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​របស់​យើង​នោះ​ក៏​អាច​មាន​ឱកាស​ដែរ​។ ជាក់​ស្ដែង​ដូច​កាល​ Take Fabio អញ្ចឹង​ កាល​ពី​ឆ្នាំ​២០០៦ គេ​ឈ្នះ​ពាន​ World Cup ជា​មួយ​ក្រុម​ជម្រើស​ជាតិ​គេ​ "។

Aguero មិន​ដែល​ធ្លាប់​ឈ្នះ​ពាន​ Ballon d'Or ម្ដង​ទេ​នៅ​ក្នុង​អាជីព​របស់​គេ​ ដោយ​កាល​លេង​នៅ​ Man City កីឡាករ​នេះ​រក​បាន​ ២៦០គ្រាប់​ ក្នុង​ ៣៩០ប្រកួត​ខណៈ​ដែរ​ពេល​ផ្លាស់​មក​លេង​នៅ​ Barca មិន​ទាន់បានចូល​លេង​ប្រកួត​ម្ដង​ទេ​ ដោយ​សារ​បញ្ហា​របួស​សាច់ដុំ​កំភួន​ជើង​ស្ដាំ​ធ្ងន់ធ្ងរ​៕

ប្រភព៖ AS English ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់