• 2021-10-12 03:12:49
  • បាល់ទាត់

មាន​តម្រុយ Hazard អាច​មក Chelsea វិញ ក្រោយ​​មាន​ការ​ពិភាក្សា​ក្រៅ​ផ្លូវការ

  • 2021-10-12 03:12:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Eden Hazard អាច​នឹង​ត្រឡប់​មក​កាន់ Chelsea វិញ បន្ទាប់​ពី​ក្លឹប​បើក​ការ​ពិភាក្សា​ក្រៅ​ផ្លូវការ​ជាមួយ Real Madrid លើ​កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​។

Hazard បាន​ចាកចេញ​ពី Chelsea ចូលរួម​ជាមួយ Real Madrid ក្នុង​តម្លៃ​ខ្លួន​១១៥​លាន​អឺរ៉ូ ប៉ុន្តែ​គេ​មិន​សូវ​បង្ហាញ​ទម្រង់​លេង​ល្អ​​ឡើយ​ក្នុង​ទឹក​ដី​ប្រទេស​អេស្ប៉ាញ។ កីឡាករ​វ័យ​៣០​ឆ្នាំ​បាន​អវត្តមាន​ច្រើន​ជាង​ប្រកួត​ដែល​គេ​លេង​ឲ្យ Madrid ទៅ​ទៀត ដោយ​សារ​តែ​បញ្ហា​របួស។

យោង​តាម​សារព័ត៌មាន​អេស្ប៉ាញ El Nacional បាន​រាយការណ៍​ថា Chelsea បាន​​ចាប់​ផ្ដើម​ចរចា​ក្រៅ​ផ្លូវការ​​រួចរាល់​ហើយ​​ក្នុង​ការ​ផ្លាស់​កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​។ ប្រធាន​ក្លឹប​របស់​តោខៀវ​លោក Roman Abramovich មាន​ជំនឿ​ចិត្ត​​ថា Hazard អាច​​វិល​មក​ទម្រង់​លេង​ល្អ​វិញ ពេល​ដែល​ត្រឡប់​មក​កាន់ Stamford Bridge។

Chelsea បាន​សាកសួរ​ទៅ​កាន់​លោក Florentino Perez ដែល​ជា​ប្រធាន​ក្លឹប​របស់ Real Madrid ក្នុង​ការ​នាំ Hazard មក​ទីក្រុង​ឡុងដ៏​វិញ ហើយ​កីឡាករ​ខ្លួន​ឯង​ក៏​នឹង​​អាច​​បើក​ការ​ផ្ទេរ​នេះ​ដែរ។ គិត​ត្រឹម​៣​រដូវ​កាល​នេះ Hazard លេង​ទើប​តែ​បាន​៥១​ប្រកួត​ឲ្យ Madrid៕ ​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់