• 2021-10-08 13:25:06
  • បាល់ទាត់

Arteta ឈ្នះ​ពាន​អ្នក​ចាត់​ការ​ឆ្នើម​ប្រចាំ​ខែ​ជា​លើកដំបូង ក្រោយ​ឈ្នះ​៣ប្រកួត​ជាប់​គ្នា​ក្នុង​ PL

  • 2021-10-08 13:25:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mikel Arteta អ្នក​ចាត់​ការ​ក្លឹប​ Arsenal បាន​ឈ្នះ​ពាន​អ្នក​ចាត់​ការ​ឆ្នើម​ប្រចាំ​ខែ​កញ្ញា​ នៅ​ Premier League ក្នុង​ថ្ងៃ​នេះ​។

កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​នេះ​ លោក​ Arteta បាន​ដឹក​នាំ​ Arsenal ឲ្យ​ឈ្នះ​៣ប្រកួត​ជាប់​គ្នា​តែ​ម្ដង​នៅ​ក្នុង​ក្របខ័ណ្ឌ​លីគកំពូល​អង់គ្លេស​ ដោយ​ក្លឹប​របស់​លោក​បាន​ឈ្នះ​ប្រកួត​នឹង​ក្លឹប​ Norwich City ១-០ ក្លឹប​ Burnley ១-០ និង​ក្លឹប​ Tottenham Hotspure ៣-១ ខណៈ​ដែរ​កាល​ពី​ខែ​សីហាកន្លង​ទៅ​នេះ​វិញ​ក្លឹប​ Arsenal របស់​លោក​ចាញ់​ទាំង​៣ប្រកួត​តែ​ម្ដង​។

ក្រោយ​ឈ្នះ​ពាន​មួយ​នេះ​លោក​ Arteta បាន​ធ្វើ​ការ​អរគុណ​ដល់​ទាំង​អស់​គ្នា​ដែល​តែង​នៅ​ជា​មួយ​លោក​ទាំង​ពេល​លំបាក​ និង​ពេល​ទទួល​បាន​ជោគ​ជ័យ​បែប​នេះ​

គួរ​បញ្ជាក់​ផង​ដែរ​ថា​នេះ​ជា​លើក​ទី​មួយ​ហើយ​ សម្រាប់​អ្នក​ចាត់​ការ​ក្លឹប​ Arsenal រូប​នេះ​ដែល​បាន​ឈ្នះ​ពាន​អ្នក​ចាត់​ការ​ឆ្នើម​របស់​ PL នេះ​៕

ប្រភព៖ Premier League ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់