• 2021-09-28 12:07:18
  • បាល់ទាត់

នាយក​ Dortmundថា​ Real Madrid តែង​មក​លួងលោម​ចង់​បាន​ Haaland រហូត​មក​

  • 2021-09-28 12:07:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Hans Joachim Watzke នាយក​ប្រតិបត្តិ​ក្លឹប​ Borussia Dortmund បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ក្លឹប​ Real Madrid តែង​មក​លួងលោម​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ Erling Haaland រហូត​មក​។

លោក​ Hans បាន​និយាយ​ថា​៖" Haaland គេ​មាន​បុគ្គលិក​លក្ខណៈ​មួយ​គឺ​ថា​ឯករាជ្យ​តែ​ខ្លួន​គេ​តែឯង​មួយ​។ ទោះ​ជា​ឥឡូវ​នេះ​គេ​កំពុង​លេង​នៅ​ក្លឹប​ដែល​ខ្លាំង​មួយ​នៅ​លើ​ពិភព​លោក​នេះ​ទៅ​ហើយ​ក្ដី​ តែ​ម៉េច​ក៏​ដោយ​នៅ​ពេល​ណា​មួយ​ គេ​នឹង​ផ្លាស់​ទៅ​លេង​នៅ​ក្នុង​ចំណោម​ក្លឹប​ខ្លាំង​ជាង​គេ​មួយ​ទៀត​នៅ​លើ​ពិភពលោក​នេះ​ហើយ​ "។

លោក​បាន​បន្ត​ថា​៖" ប៉ុន្តែ​ម៉េច​ក៏​ដោយ​ខ្ញុំ​ដឹង​ច្បាស់​ណាស់​ និយាយ​ឲ្យ​ត្រង់ៗ​ទៅ​គឺថា​ Real Madrid តែង​តែ​មក​ល្បួង​លួង​លោម​ចង់​បាន​គេ​រហូត​មក​ "។

យ៉ាង​ណាក្ដី​នាយក​ Dortmund រូប​នេះ​ក៏​លើក​ឡើង​ផង​ដែរ​ថា​ លោក​ជឿជាក់​ថា​ Haaland នឹង​នៅ​លេង​ក្លឹប​លោក​បន្ត​នៅ​រដូវកាល​ក្រោយ​ទៀត​ ខណៈ​ដែរ​គេ​​នៅ​មាន​កុងត្រា​ជា​មួយ​ក្លឹប​លោក​រហូត​ដល់​ឆ្នាំ​២០២៤​ខាង​មុខ​៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់