• 2021-09-28 07:56:13
  • បាល់ទាត់

Saka ថា Arsenal អាច​ឈ្នះ​ពាន​នៅ​រដូវ​កាល​នេះ ឲ្យ​តែ​លេង​ល្អ​ដូច​កាលប៉ះ Spurs

  • 2021-09-28 07:56:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Bukayo Saka បាន​លើក​ឡើង​ថា Arsenal មាន​ឱកាស​អាច​ឈ្នះ​ពាន​នៅ​រដូវ​កាល​នេះ ប្រសិន​បើ​ពួក​គេ​បន្ត​បង្ហាញ​ទម្រង់​លេង​ល្អ​ដូច​កាល​ប៉ះ Spurs។

គ្រាប់​បាល់​របស់ Emile Smith Rowe, Pierre-Emerick Aubameyang និង Saka បាន​ជួយ​ឲ្យ​កាំភ្លើង​ធំ​យក​ឈ្នះ Spurs ៣-១។ ជ័យជម្នះ​នេះ​​បាន​រុញ​ឲ្យ​ Arsenal រំកិល​ឡើង​មក​កាន់​លេខ​១០​នៃ​តារាង​ពិន្ទុ Premier League។ ហើយ​ក្រោយ​ចប់​​ការ​ប្រកួត Saka បាន​និយាយ​ អាច​រក្សា​ទម្រង់​លេង​​បែប​នេះ Arsenal អាច​ឈ្នះ​ពាន​បាន​នៅ​​ចប់​រដូវ​កាល។

“ប្រសិន​បើ​ពួក​យើង​​​​លេង​ល្អ​បែប​នេះ​គ្រប់​ពេល ពួក​យើង​​នឹង​មាន​ឱកាស​​ដ៏​​ធំ​ក្នុង​ការ​​ធ្វើ​បាន​ល្អ​នៅ​​រដូវ​កាល​នេះ និង​ឈ្នះ​ពាន​ខ្លះ។ នេះ​គឺ​ជា​មួយ​ប្រកួត ពួក​យើង​ត្រូវ​តែ​​លេង​ល្អ​បែប​នេះ​ម្ដង​ទៀត​នៅ​​សប្ដាហ៍​បន្ទាប់ និង​សប្ដាហ៍បន្ត​បន្ទាប់​ទៀត" សម្ដី Saka៕ ​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់