- 2021-09-28 02:48:45
- បាល់ទាត់
Juventus ជួបវិបត្តិ Dybala និង Morata របួសទាំងពីរនាក់ មុនជំនួបជាមួយ Chelsea
- 2021-09-28 02:48:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Juventus ជួបវិបត្តិ Dybala និង Morata របួសទាំងពីរនាក់ មុនជំនួបជាមួយ Chelsea
ចន្លោះមិនឃើញ
ក្លឹបយក្សរបស់អ៊ីតាលី Juventus កំពុងជួបបញ្ហាដោយកីឡាករសំខាន់ទាំងពីររូបគឺ Paolo Dybala និង Alvaro Morata របួសដូចគ្នា មុនជំនួបទល់នឹង Chelsea មកដល់។
Cheslea នឹងធ្វើដំណើរទៅកាន់ទីក្រុង Turin នៅថ្ងៃពុធ ដើម្បីប្រកួតសន្សំពិន្ទុក្នុងពូល H នៃពានរង្វាន់ Champions League។ ប៉ុន្តែស្ថានភាពរបស់ Juventus ពេលនេះមិនសូវជាល្អឡើយ ដោយសារខ្សែប្រយុទ្ធសំខាន់២រូបរបស់ពួកគេកំពុងរបួស។
Dybala វ័យ២៧បានជួយក្រុមឈ្នះ ៣-២ លើ Sampdoria កាលពីចុងសប្ដាហ៍។ ប៉ុន្តែប្រកួតនេះគេបានប្ដូរចេញទាំងទឹកភ្នែក ព្រោះតែមានបញ្ហារបួសភ្លៅ។ Morata ក៏នឹងអង្គុយទស្សនាការប្រកួតនៅពាក់កណ្ដាលសប្ដាហ៍នេះដែរ ដោយសារតែគេមានបញ្ហាសរសៃពួរ។
កាមការវិនិច្ឆ័យកីឡាករទាំងពីរនឹងខកខានលេង២ប្រកួតបន្ទាប់ ពោលពេលប៉ះជាមួយ Chelsea នៅថ្ងៃពុធ និង Torini នៅថ្ងៃសៅរ៍៕