- 2021-09-27 12:08:29
- បាល់ទាត់
កំឡុង Perez ជួបគ្រោះថ្នាក់ចរាចរណ៍ អ្នកគាំទ្រក៏ស្រែកថា ទិញ Mbappe ហើយលោកក៏ឆ្លើយបែបនេះ
- 2021-09-27 12:08:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំឡុង Perez ជួបគ្រោះថ្នាក់ចរាចរណ៍ អ្នកគាំទ្រក៏ស្រែកថា ទិញ Mbappe ហើយលោកក៏ឆ្លើយបែបនេះ
ចន្លោះមិនឃើញ
លោក Florentino Perez ប្រធានក្លឹប Real Madrid បានជួបគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច ក្រោយលោកបានធ្វើដំណើរចេញពីប្រកួតតទល់នឹងក្លឹប Villarreal ក្នុងលទ្ធផល សូន្យស្មើម្សិលមិញនេះ (ម៉ោងប្រទេសកម្ពុជា) នៅទីលានក្លឹបលោកផ្ទាល់ Santiago Bernabéu ។ បើយោងតាមការចុះផ្សាយរបស់ Marca ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគ្រាន់តែកូតថ្នាំឡានរបស់លោក Perez បន្តិចបន្តួចប៉ុណ្ណោះ ក្រោយមានឡានមួយគ្រឿងបានជ្រុលបុកគូទឡានលោកពីក្រោយ ដែលត្រូវថតបានដោយកាមេរ៉ាទូរទស្សន៍មួយចំនួននៅទីក្រុង Madrid ប្រទេសអេស្ប៉ាញនោះ។
យ៉ាងណាក្ដីក្រោយដឹងថាឡានជួបគ្រោះថ្នាក់នោះជាឡានប្រធានក្លឹប Real មានអ្នកគាំទ្រជាច្រើនរបស់ក្លឹបក៏ស្ទុះចង់សុំថតជាមួយលោក ហើយក៏បានសួរថា តើទិញយកខ្សែប្រយុទ្ធ Kylian Mbappe អត់?
លោក Perez ក៏បានឆ្លើយតបវិញលឿនៗថា នឹងទិញយកនៅឆ្នាំក្រោយ។
សូមរំលឹកផងដែរថា Real បានតាមទិញយក Mbappe ពី PSG ជាច្រើនលើកច្រើនសារកាលពីរដូវកាលកន្លងទៅនេះ ប៉ុន្តែមិនបានសម្រេច ខណៈដែរខ្សែប្រយុទ្ធរូបនេះនឹងចប់កុងត្រាជាមួយ PSG នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ៕