• 2021-09-23 11:51:16
  • បាល់ទាត់

គ្រូ​ Metz ថា​ Mbappe ត្រូវ​កែ​ចរិត​ចេញ​ ក្រោយ​បាន​ឌឺដង​ដាក់​អ្នកចាំ​ទីខ្លួន បន្ទាប់​ពី​ PSG ឈ្នះ​​ប្រកួត​

  • 2021-09-23 11:51:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Frederic Antonetti គ្រូ​បង្គោល​ក្លឹប​ Metz បាន​និយាយ​នៅ​ក្រោយ​ចាញ់​ការ​ប្រកួត​នឹង​ក្លឹប​ Paris Saint Germain ២-១ នៅ​ថ្ងៃ​នេះ​ថា​ខ្សែ​ប្រយុទ្ធ​ Kylain Mbappe ត្រូវ​តែ​មាន​កែ​ចរិត​ចេញ​ ប្រសិន​បើ​ចង់​បាន​ការ​គាំទ្រ​កាន់​តែ​ច្រើន​។

នៅ​ក្នុង​ការ​ប្រកួត​ខាង​លើ​ខាង​ Metz បាន​ស៊ុត​ចូល​មួយ​គ្រាប់​នៅ​នាទី​ទី​៣៩​ ដោយ​ខ្សែ​ការពារ​ Boubakar Kouyaté សម្រាប់​ឯ​ PSG វិញ​ស៊ុត​ចូល​២គ្រាប់​ដោយ​ Hakimi នៅ​នាទី​ទី​៥ម្ដង​ និង​នាទីទី​៩០+៥ម្ដង​ទៀត​។

ទាក់​ទង​នឹង​មូល​ហេតុ​ដែល​ឈាន​ឲ្យ​គ្រូ​បង្គោល​ខាង​លើ​និយាយ​បែប​នេះ​គឺ​ដោយ​តែ​ Mbappe បាន​រត់​ទៅ​ឌឺដង​ដាក់​អ្នក​ចាំ​ទី​របស់​លោក​ ក្រោយ​ Hakimi ស៊ុត​បញ្ចូល​ទី​នៅ​នាទី​ទី​៩០+៥ ហើយ​អ្នក​ចាំ​ទី​រូប​នេះ​ក៏​បាន​រក​រឿង​រក​ខុស​ត្រូវ​ផង​ដែរ​ ដែល​ជា​ហេតុ​នាំ​ការ​រុញ​ច្រាន​គ្នា​ទៅ​វិញ​មក​ ប៉ុន្តែ​ខាង​អ្នក​ចាំ​ទី​រូប​នេះ​ ក៏​ត្រូវ​បាន​ Neymar រុញ​ឲ្យ​ដួល​។

ទាក់​ទង​នឹង​រឿង​ខាង​លើ​នេះ​ លោក​ Antonetti បាន​និយាយ​ថា​៖" Kylian ត្រូវ​តែ​ធ្វើ​ម៉េច​កែ​ចរិត​ឲ្យ​ល្អ​ជាង​ បើ​ចង់​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ជាង​នេះ​។ ចំពោះ​ខ្ញុំ​ ខ្ញុំ​ស្រលាញ់​គាំទ្រ​គេ​ណាស់​ គេ​ពូកែ​ហើយ​ខ្លាំង​ ក៏​គេ​កាន់​តែ​ល្អ​ជាង​នេះ​ទៀត​ បើ​គេ​ដូរ​ចរិត​ឌឺដង​អញ្ចឹង​ៗ​ចេញ​ "។

នៅ​ក្នុង​ការ​ប្រកួត​ខាង​លើ​ខាង​មេ​ក្រុម​ Metz គឺ​ខ្សែការពារ​ Dylan Bronn បាន​ទទួល​កាត​ក្រហម​ក្រោយ​បាន​​ច្រាន​ Neymar និង​រក​ខុស​ត្រូវ​ជា​មួយ​អាជ្ញាកណ្ដាល​ សម្រាប់​គ្រូ​បង្គោល​ក្លឹប​នេះ​ក៏​ទទួល​បាន​កាត​ក្រហម​ផង​ដែរ​ ដោយ​សារតែ​តវ៉ា​រឿង​នេះ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់