• 2021-09-17 02:45:25
  • ប្រដាល់

យ៉ុន​ ដារ័ត្ន៖​ ខ្ញុំ​ចង់​ឲ្យ​មាន​កម្មវិធី​ប្រដាល់​ប្រចាំ​សប្ដាហ៍​បែប​នេះ​រហូត...​

  • 2021-09-17 02:45:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ម្ចាស់​សំរឹទ្ធ​ស៊ីហ្គេម​ ២០១៩​ នៅ​ហ្វីលីពីន​ យ៉ុន​ ដារ័ត្ន​ មាន​ចិត្ត​ត្រេកអរ​នៅ​ពេល​ឃើញ​មាន​ការ​ប្រកួត​ប្រចាំ​សប្ដាហ៍​របស់​សហព័ន្ធ​ប្រដាល់​សកល​ និង​ចង់​ឲ្យ​មាន​កម្មវិធី​បែប​នេះ​រហូត​ផង​ដែរ។​

កីឡាករ យ៉ុន ដារ័ត្ន

យ៉ុន​ ដារ័ត្ន​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​នៅ​ពេល​ដែល​សហព័ន្ធ​ប្រដាល់​សកល​រៀបចំ​ឲ្យ​មាន​កម្មវិធី​ប្រកួត​ថ្មី​នៅ​ថ្ងៃ​អាទិត្យ​នេះ។​ ការ​ប្រកួត​នេះ​គឺ​ពិត​ជា​ល្អ​ខ្លាំង​សម្រាប់​កីឡាករ​ កីឡា​ការិនី​សកល​ខ្មែរ​ ព្រោះ​បាន​បញ្ចេញ​ថ្វីដៃ​ និង​បង្កើន​សមត្ថភាព​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត។​

អតីត​ម្ចាស់​មេដាយ​នៅ​ស៊ីហ្គេម​ ហ្វីលីពីន​ រូប​នេះ​បន្ត​លើក​ឡើង​ថា​ ប្រដាល់​កាល​ណា​បាន​ត្រឹម​ហ្វឹកហាត់​មិន​បាន​ឡើង​ប្រកួត​ក៏​មិន​កើត​ដែរ​ ពោល​រីកចម្រើន​យឺត។​ ពេល​បាន​ប្រកួត​ច្រើន​បទ​ពិសោធ​ទទួល​បាន​ច្រើន​ផង​ដែរ។​ ដារ័ត្ន​ ពិត​ជា​ចង់​ឲ្យ​មាន​កម្មវិធី​ប្រដាល់​បែប​នេះ​ជា​រៀង​រហូត​ផង​ដែរ​ ដើម្បី​ជួយ​បង្កើន​សមត្ថភាព​កីឡាករ​កម្ពុជា។​

រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា​ សហព័ន្ធ​ប្រដាល់​សកល​កម្ពុជា​ រៀបចំ​ការ​ប្រកួត​ដំបូង​នៅ​ថ្ងៃ​អាទិត្យ​ ទី១៩​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ នេះ​នៅ​ក្លឹប​នាយដ្ឋាន​អង្គរក្ស។​ ការ​ប្រកួត​នេះ​ដែរ​គឺ​គោល​បំណង​ពង្រឹង​សមត្ថភាព​កីឡាករ​ត្រៀម​ស៊ីហ្គេម​ នៅ​ វៀតណាម​ និង​កម្ពុជា៕​

សន្និសីទបើកការប្រកួត

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់