- 2021-09-16 08:01:23
- បាល់ទាត់
លីគចប់ជើងទី១ប្រិយមិត្តគួរតែដឹងរឿងអ្វីខ្លះ?
- 2021-09-16 08:01:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លីគចប់ជើងទី១ប្រិយមិត្តគួរតែដឹងរឿងអ្វីខ្លះ?
ចន្លោះមិនឃើញ
ការប្រកួតលីគកំពូលកម្ពុជាជើងទី១បានបញ្ចប់កាលពីម្សិលមិញ ហើយការប្រកួតជើងទី២ នឹងចាប់ផ្ដើមនៅចុងសប្ដាហ៍នេះ ដើម្បីបន្តស្វែងរកក្រុមជើងឯកសម្រាប់រដូវកាល២០២១ និងក្រុមដែលត្រូវកាត់ចោល។ ក្នុងការប្រកួតជើងទី១បញ្ចប់តើប្រិយមិត្តគួរតែដឹងរឿងអ្វីខ្លះ?
កីឡាកររកគ្រាប់បាល់បានច្រើនជាងគេ៖
Privat របស់ស្វាយរៀង និង Marcio របស់ ណាហ្គា រកបាន១៣គ្រាប់ដូចគ្នា
Marcus Heber របស់វិសាខា Mika របស់ ស្វាយរៀង បាន១២គ្រាប់ដូចគ្នា
Ajayi Opeyemi របស់វិសាខា ១១ គ្រាប់
Abee Ndjoo របស់បឹងកេត ចាន់ វឌ្ឍនាកា របស់បឹងកេត និង Andres Nieto របស់ភ្នំពេញក្រោនបាន១០គ្រាប់
កែវ សុខផេង របស់ វិសាខា បាន៩គ្រាប់។
រកឃើញក្រុមស្ថិតនៅលើទាំង៨ដែល ដែលត្រូវប្រជែងជើងឯក៖
៥ក្រុមដែលត្រូវប្រជែងគេចចេញពីតំបន់កាត់ចោល៖
ភ្នំពេញក្រោន និងវិសាខា ជាក្រុមកំពុងមានពិន្ទុលើសគេ ក្រោយឆ្លងកាត់ការប្រកួត១២សប្ដាហ៍មាន២៨ពិន្ទុដូចគ្នា ហើយក៏ជាក្រុមដែលមានឱកាសខ្ពស់ជាងគេក្នុងកាគ្រងជើងឯកលីគ២០២១។
ការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលកម្ពុជា Metfone Cambodian League 2021 សម្រាប់ជើងទី២នឹងអនុវត្តតាមរូបមន្ត Top 8 និង Last 5។ មានន័យថា ក្រុមមានពិន្ទុច្រើនជាងគេចំនួន៨ បន្ទាប់ពីចប់ជើងទី១ នឹងប្រជែងគ្នាយកតំណែងជើងឯក និងក្រុមមានពិន្ទុតិចជាងគេចំនួន៥ត្រូវប្រកួតគ្នាយកពិន្ទុគេចពីតំបន់កាត់ចោល។
សម្រាប់ការគិតពិន្ទុវិញ នឹងត្រូវរាប់បន្តពីជើងទី១ ហើយក្រុមមានពិន្ទុច្រើនជាងគេក្រោយចប់ការប្រកួតទាំងអស់ក្នុងចំណោម Top 8 នឹងទទួល បានតំណែងជើងឯក ប្រចាំឆ្នាំ២០២១ និងក្រុមមានពិន្ទុតិចជាងគេ ឬចំណាត់ថ្នាក់លេខ១៣ ក្នុងចំណោម Last 5 នឹងត្រូវបានកាត់ចោល។ ការប្រកួត Top 8 និង Last 5 នេះប្រព្រឹត្តទៅតែមួយជើងប៉ុណ្ណោះ ដោយមិនមានការផ្លាស់ទឹកដីទៅវិញទៅមកបន្តទៀតទេ៕