• 2021-09-14 07:08:27
  • បាល់ទាត់

ឥទ្ធិពល Messi ធ្វើ​ឲ្យ Barca លក់​សំបុត្រ​សល់​រាប់ពាន់​សន្លឹក​ក្នុង​ជំនួប​ជាមួយ Bayern

  • 2021-09-14 07:08:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Barcelona កំពុង​ជួប​វិបត្តិ​លក់​សំបុត្រ​មិន​អស់​ក្នុង​ការ​ប្រកួត​ Champions League ដំបូង​របស់​ពួក​គេ​​​ទល់​នឹង Bayern Munich ក្នុង​កីឡដ្ឋាន​ Camp Nou ក្រោយ​អវត្តមាន Lionel Messi។

ក្នុង​ជំនួប​​​ធំ​នា​រាត្រី​នេះ​ ​គេ​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​ត្រឹម​តែ​​៤​ម៉ឺន​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ក្លឹប Barcelona បាន​នៅ​សល់​សំបុត្រ​ជា​ច្រើន​ពាន់​សន្លឹក។ សំបុត្រ​សរុប​លក់​អស់​៣១ ២១៣​សន្លឹក នេះ​មាន​ន័យ​ថា​សំបុត្រ​ជិត​៨០០០​សន្លឹក​ផ្សេង​ទៀត​​គឺ​នៅ​សល់។

សំបុត្រ​សម្រាប់​ការ​ចូល​ទស្សនា​ប្រកួត​រវាង Barca និង Bayern មាន​តម្លៃចាប់​ពី​​១២៩​​ដុល្លារ​ ដល់ ២៣៥​ដុល្លារ។ ក្លឹប​មាន​មូលដ្ឋាន​ក្នុង​តំបន់​កាតាឡាន់​​កំពុង​ពិបាក​ទាក់ទាញ​អ្នក​ទស្សនា ក្រោយ Messi ចាកចេញ​ទៅ​កាន់ PSG។

នេះ​គឺ​ជា​ជំនួប​សង​សឹក​ និង​ជា​ការ​ប្រកួត UCL ដំបូង​ដែល Barcelona គ្មាន​វត្តមាន Messi។ កាល​ពី​ឆ្នាំ​មុន Barca បាន​ចាញ់ Bayern ដល់​ទៅ​ ២-៨ ដែល​​ជា​បរាជ័យ​ធំ​បំផុត​​​​ក្នុង​ការ​ប្រកួត​ពាន​នៅ​អឺរ៉ុប​របស់​ពួក​គេ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់