• 2021-09-14 02:10:58
  • បាល់ទាត់

Rio ​ផ្ដាំ​ខ្សែ​ការពារ​នៅ​អង់គ្លេស​ប្រឹង​ឡើង ព្រោះ Ronaldo ​នឹង​ធ្វើ​ឱ្យ​ពួកគេ​ឈឺ​ចាប់​

  • 2021-09-14 02:10:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rio Ferdinand ​អតីត​ខ្សែ​ការពារ​ម្នាក់​នៅ​អង់គ្លេស ​បាន​ផ្ដាំ​ទៅ​ខ្សែ​ការពារ​តាម​បណ្ដា​ក្លឹប​ទាំង​អស់​ឱ្យ​ពង្រឹង​សមត្ថភាព ​និង​កាយ​សម្បទា​ឱ្យ​ខ្លាំង​ឡើយ​ដើម្បី​តតាំង​ជាមួយ Cristiano Ronaldo ​បើ​មិន​ដូច្នេះ​នឹង​ពិបាក​ហើយ។

​បើក​ឆាក​ការ​ប្រកួត​ខ្លួន​ជា​លើក​ទី​២​របស់ Ronaldo ​ទល់​ក្រុម Newcastle United ​កន្លង​ទៅ រូបគេ​រក​បាន​២​គ្រាប់​ម្នាក់​ឯង ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ខ្លាំង​មែនទែន។ ​ខណៈ​ដែល​ការ​ប្រកួត​បន្ដ​បន្ទាប់​ទៅ​មុខ​ទៀត ​គេ​រំពឹង​ថា​ខ្សែ​ប្រយុទ្ធ​វ័យ​៣៦​ឆ្នាំ​នឹង​បន្ដ​ធ្វើ​បាន​ល្អ​ទៀត​មិន​ខាន ព្រោះ​មាន​មិត្ត​រួម​ក្រុម​ដែល​ជា​ខ្សែ​បម្រើ​ល្អ​ៗ​ច្រើន​ចាំ​ជួយ។

​សម្រាប់​ការ​ប្រកួត​ទៅ​មុខ​ទៀត Rio ​អតីត​ខ្សែ​ការពារ​ឆ្នើម​នៅ Premier League ​បាន​ព្រមាន​ទៅ​ខ្សែ​ការពារ​ក្រុម​ដទៃ​ទៀត​ផង​ដែរ។ ​លោក​ថា ​ពួកគេ​ត្រូវ​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត ជាមួយ​កាយ​សម្បទា​ឱ្យ​បាន​ល្អ ​ទាំង​បាល់​លើ​និង​ក្រោម។ Ronaldo ​ដែល​ជំនាញ​បាល់​លើ​នឹង​ធ្វើ​ឱ្យ​ខ្សែ​ការពារ​ឈឺ​ចាប់​ប្រសិន​បើ​ខ្សែ​បម្រើ Man Utd ​(Pogba ​និង Bruno) លើក​បាល់​ឱ្យ​ល្អ​ៗ​ចូល​តំបន់​គ្រោះ​ថ្នាក់៕

ប្រភព៖ Dailymail អត្ថបទ៖ យ៉ា ណុត

មតិយោបល់