• 2021-09-13 03:31:22
  • ប្រដាល់

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ សម្រេច​ផ្អាក​ការ​ប្រកួត​ប្រដាល់​ជើងឯក​អាស៊ីអាគ្នេយ៍​

  • 2021-09-13 03:31:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ សម្រេច​ឲ្យ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ផ្អាក​ការ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​ ឆ្នាំ​២០២១​ នេះ​ចោល​ព្រោះ​តែ​វិបត្តិ​កូវីដ​ ១៩​ នៅ​តែ​បន្ត​រីក​រាលដាល។​

ការប្រកួតជើងឯកថ្នាក់ជាតិកន្លងទៅ (រូបភាពសហព័ន្ធ)

នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី១០​ ខែ​កញ្ញា​ ២០២១​ នេះ​គឺ​បាន​បញ្ជាក់​ហើយ​ថា​ ចំពោះ​ការ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​ដែល​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​គ្រោង​រៀបចំ​នោះ​សម្រេច​ផ្អាក​វិញ​ហើយ។​ ការ​ផ្អាក​នេះ​គឺ​ដោយ​សារ​តែ​ការ​បន្ត​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​ នៅ​កម្ពុជា។​

រំលឹក​ដែរ​ថា​ បើ​តាម​គម្រោង​គឺ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ គ្រោង​នឹង​រៀបចំ​ការ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​ នៅ​ថ្ងៃ​ទី១៧​ ដល់​ ២៤​ ខែ​តុលា​ ឆ្នាំ​២០២១៕​

សេចក្ដីប្រកាសរបស់ក្រសួងអប់រំ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់