- 2021-09-13 02:43:41
- បាល់ទាត់
Ole នឹងមិនឲ្យ Ronaldo លេងគ្រប់ប្រកួតទេ ដោយសារមូលហេតុនេះ
- 2021-09-13 02:43:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ole នឹងមិនឲ្យ Ronaldo លេងគ្រប់ប្រកួតទេ ដោយសារមូលហេតុនេះ
ចន្លោះមិនឃើញ
អ្នកចាត់ការ Ole Gunnar Solskjaer បាននិយាយថា លោកប្រហែលឲ្យ Cristiano Ronaldo សម្រាកខ្លះ និងមិនឲ្យលេងគ្រប់ប្រកួតទេដោយសារកត្តាវ័យច្រើន។
កីឡាករវ័យ៣៦ឆ្នាំរកបានពីរគ្រាប់ក្នុងការបង្ហាញខ្លួនប្រកួតដំបូងឲ្យ Manchester United កាលពីយប់ថ្ងៃសៅរ៍យកឈ្នះលើ Newcastle ៤-១។ ត្បិតបង្ហាញសមត្ថភាពលេចធ្លោបែបនេះក្ដី តែលោក Ole បានពិចារណាមិនចង់ឲ្យ Ronaldo លេងគ្រប់ប្រកួតទេ។
Ole បាននិយាយថា វាមិនមែនជារឿងដែលមិនអាចទៅរួចទេសម្រាប់ការដាក់ Ronaldo ឲ្យសម្រាកខ្លះ។ គេមានវ័យ៣៦ឆ្នាំទៅហើយ ខុសពី Mason Greenwood ដែលទើបអាយុ១៩ឆ្នាំ។ លោកត្រូវតែកំណត់នាទីលេងរបស់ Ronaldo។
២គ្រាប់រកបានទល់នឹង Newcastle វាគឺជាគ្រាប់បាល់ទី១២០សម្រាប់ Ronaldo គិតគ្រប់កម្មវិធីក្នុងក្លឹប Manchester United៕