• 2021-09-13 02:25:42
  • បាល់ទាត់

​ខ្ញី​ចាស់​ Ronaldo ​រត់​ល្បឿន​ប៉ុន្មាន​រក​គ្រាប់​បាល់​ទី​២​ឱ្យ Man Utd ​?

  • 2021-09-13 02:25:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វត្តមាន​របស់​ Cristiano Ronaldo ​វ័យ​៣៦​ឆ្នាំ​ត្រលប់​មក​លេង​នៅ Premier League ​វិញ ​ត្រូវ​បាន​អ្នក​គាំទ្រ​មួយ​ចំនួន​មើល​ឃើញ​ថា​រូបគេ​ហាក់​ដូចជា​ចាស់​ពេក ​ល្បឿន​មិន​គ្រប់​គ្រាន់​ក្នុង​ការ​ប្រយុទ្ធ​នោះ​ទេ។

​តែ​ជាក់​ស្ដែង​ការ​វិភាគ​នោះ​ខុស​ទាំង​ស្រង់​តែ​ម្ដង។ Ronaldo ​ជាប់​ជម្រើស​១១​នាក់​ដំបូង​ក្នុង​ប្រកួត​ដំបូង​របស់​ខ្លួន​នៅ Old Trafford ​ដោយ​រក​បាន​ដល់​ទៅ​២​គ្រាប់​ទៀត​ឯ​ណោះ។ ​ការ​បង្ហាញ​ទម្រង់​លេង​ល្អ​ប្រសើរ​នេះ ​ត្រូវ​បាន​អ្នក​គាំទ្រ​បិសាច​ក្រហម​សប្បាយ​ចិត្ត ​និង​និយាយ​ឈ្មោះ​គេ​មិន​ដាច់​ពី​មាត់​ឡើយ។

​ជាក់​ស្ដែង ​ល្បឿន​របស់​កីឡាករ​ព័រទុយហ្គាល់​ខាង​លើ​ក៏​មិន​អន់​ដែរ។ ​សម្រាប់​គ្រាប់​ទី​២​ដែល​គេ​រក​បាន​នោះ ​រត់​ញ៉ែក​ខ្សែ​ការពារ​បាន​យ៉ាង​ល្អ។ ដោយ​ល្បឿន​នៃ​ការ​រត់​កន្លែង​នោះ ​ត្រូវ​បាន​គេ​ដឹង ៣២,៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ​បើ​ទោះ​ជា​មិន​លឿន​ខ្លាំង​ដូច​កាល​នៅ​ក្មេង ​ប៉ុន្ដែ​វ័យ​៣៦​ឆ្នាំ​អាច​ប្រើ​ល្បឿន​នេះ​ដើម្បី​រក​គ្រាប់​បាល់​គឺ​ល្អ​ណាស់​ទៅ​ហើយ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់