• 2021-09-10 08:59:50
  • ប្រដាល់

ខាំ ​ខ្លានាង​ លើក​ទឹកចិត្ត​ឲ្យ​យុវជនចូល​ហាត់​កីឡា​

  • 2021-09-10 08:59:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ចិត្ត​ខ្លាំង​ ខាំ​ ខ្លានាង​ លើក​ទឹកចិត្ត​ដល់​ដល់​យុវជន​ចាប់​ហាត់​កីឡា​ដើម្បី​សុខភាព​ និង​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ថែម​ទៀត​ផង។​

ខាំ ខ្លានាង (ក្រហម)

អ្នក​លេង​គុន​ខ្មែរ​ ខាំ​ ខ្លានាង​ លើក​ឡើង​ក្នុង​កិច្ច​សម្ភាស​មួយ​ថា​ ខ្លួន​ពិត​ជា​លើក​ទឹកចិត្ត​ និង​ចង់​ឲ្យ​យុវជន​ផ្សេងៗ​ហាត់​កីឡា​ជា​ពិសេស​ប្រភេទ​កីឡា​ប្រដាល់​នេះ​តែ​ម្ដង។​ ហាត់​កីឡា​មាន​សុខភាព​ល្អ​ មាន​កេរ្តិ៍ឈ្មោះ​ក្នុង​សង្គម​ គេច​ពី​ការ​ប្រើប្រាស់​គ្រឿង​ញៀន​ ថែម​ទាំង​ទទួល​បាន​ប្រាក់​កម្រៃ​ទៀត​ផង។​

រំលឹក​ដែរ​ថា​ ខាំ​ ខ្លានាង​ ជា​កីឡាករ​ល្បីឈ្មោះ​មួយ​រូប​ក្នុង​វិស័យ​គុន​ខ្មែរ។​ រូប​គេ​ធ្លាប់​បង្ហើប​ថា​រក​ប្រាក់​ចំណូល​បានច្រើន​គួរសម​លើ​វិស័យ​កីឡា​ប្រដាល់​មួយ​នេះ​ បច្ចុប្បន្ន​ក៏​ជា​កីឡាករ​ជម្រើស​ជាតិ​ Kick Boxing​ ទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់