• 2021-09-10 03:14:44
  • បាល់ទះ

ច្រើន​ណាស់! ស្មាត់ វេត ថានៅកូរ៉េបើគូណាត់ ១សិតអាចដល់ម៉ឺនដុល្លារ

  • 2021-09-10 03:14:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ រស់ វេត បានកសាងកេរ្តិ៍ឈ្មោះល្បីល្បាញ​មិនធម្មតា ក្នុងនាមជាស្មាត់បាល់ទះក្រៅផ្លូវការវ័យក្មេងមួយរូបនៅកម្ពុជា ហើយ​វត្តមានរបស់គេក៏​បាន​រួម​ចំណែក​ធ្វើឱ្យ​វិស័យ​មួយ​នេះ​ មានការប្រកួតប្រជែង ជក់ចិត្តនិងស្វិតស្វាញខ្លាំង​។

កាលពីខែមិនា ឆ្នាំ២០២១ ស្មាត់រូបនេះបានហោះចេញពីស្រុកកំណើតទៅធ្វើពលករផ្នែកឧស្សាហកម្មនៅប្រទេសកូរ៉េខាងត្បូង។ នៅទីនោះក៏​មិនខុសពីកម្ពុជាដែរ គឺមានកន្លែងលេងបាល់ទះ​ក្រៅផ្លូវការ​។

ដោយមានឈ្មោះល្បីពេកប្អូនប្រុសបង្កើតរបស់អធិរាជបោកបាំង រស់ ហាន់វ៉ា ពុំសូវបានលេងទេ តែបើបានលេងគឺត្រូវតឱ្យ​គេ៣ទល់៤ ឬ ២ទល់៤ជាដើម។ សម្រាប់ការតឱ្យ​គេ២ទល់៤ វេតថាភាគច្រើនគឺចាញ់តែម្ដង។

ចំពោះការភ្នាល់ប្រាក់​វិញ ស្មាត់មានដើមកំណើតមកពីតាកែវបង្ហើបថា បើគូបែកញើសមួយ​សិតតិច​ណាស់ក៏ ១ ពាន់​ដុល្លារ​ដែរ ប៉ុន្តែបើគូណាត់អាចដល់ ១ ម៉ឺនដុល្លារអាមេរិក។

រស់ វេត បញ្ជាក់ថា ៖«អូ...បើនៅនេះគេលេងលុយធំៗណាស់បង លេងលុយ១សិតអីវិនដូចគូខ្ញុំលេងសើចៗលក្ខណៈថាបែកចឹងបង មាន ១ ពាន់ដុល្លារឡើង ប៉ុន្តែបើគូគេណាត់គូអីទៅ បីបួនពាន់ទៅប្រាំពាន់ និយាយទៅអាចដល់ ១ ម៉ឺន...»។

ស្មាត់​ជំនាញវាយសេវា និង​ម៉ាត់​ផ្ដាច់ដដែល​នេះ បានបន្តទៀតថា រូបគេអាចត្រូវគូច្រើនសម្រាប់ខែនេះ ព្រោះចូលដល់រដូវត្រជាក់ហើយ ហើយណាមួយអ្នកចង់សាកថ្វីដៃជាមួយគេក៏មានច្រើនដែរ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទថ្មី