• 2021-09-10 02:16:37
  • បាល់ទាត់

Ronaldo ថា ត្រឡប់​មក​ United មិនមែន​ដើម្បីវិស្សមកាល​ទេ​គឺ​មក​ឈ្នះ​ពាន

  • 2021-09-10 02:16:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​និយាយ​ថា គេ​មិន​មែន​ត្រឡប់​មក Manchester United ដើម្បី​វិស្សមកាល​​ទេ គឺ​ដើម្បី​ជួយ​ក្រុម​ឈ្នះ​ពាន។

ការ​ចុះ​កុងត្រា​ទិញ Ronaldo ​មក​វិញ​ពី​ក្រុម Juventus ក្នុង​តម្លៃ​ខ្លួន​១២,៨​លាន​ផោន​​គឺ​ការ​ផ្ទេរ​ដ៏​ភ្ញាក់ផ្អើល​ក្នុង​រដូវ​ក្ដៅ​នេះ។ ដំបូង​ឡើង Manchester City ត្រូវ​បាន​គេ​ដឹង​ថា​ជា​ក្រុម​ចង់​បាន Ronaldo ប៉ុន្តែ​​ក៏​បោះបង់​វិញ។ ហើយ​វិនាទី​​ចុងក្រោយ​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​សម្រេច​ចិត្ត​មក​ចូលរួម​ជាមួយ​បិសាច​ក្រហម។

និយាយ​ប្រាប់​វិបសាយ​របស់ Man Utd កីឡាករ​វ័យ​៣៦​ឆ្នាំ​បាន​និយាយ​ថា គេ​មាន​សមត្ថភាព និង​ត្រៀម​រួចរាល់​ដើម្បី​លេង។ នេះ​គឺ​ហេតុផល​ដែល​គេ​ត្រឡប់​មក​វិញ។ គេ​មក​​ក្លឹប​ចាស់​មិនមែន​ដើម្បី​វិស្សមកាល​ទេ។ រឿង​ពី​មុន​ពិត​ជា​ល្អ គេ​បាន​ជួយ​ក្រុម​ឈ្នះ​ពាន​សំខាន់​ៗ និង​បាន​ចារ​ឈ្មោះ​នៅ Manchester។ ហើយ​ច្រើន​ឆ្នាំ​កន្លង​ផុត​ទៅ គេ​បាន​ត្រឡប់​មក​​ទី​នេះ​ដើម្បី​ឈ្នះ​ម្ដង​ទៀត។

អំឡុង​​ពេល​ចំណាយ​អាជីព​នៅ​ Manchester United ខ្សែ​ប្រយុទ្ធ Ronaldo រក​បាន​១១៨​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​២៩២​ប្រកួត។ United នឹង​ត្រូវ​ប៉ះ Newcastle នៅ​សប្ដាហ៍​នេះ​ក្នុង​លីគ ហើយ​ក៏​អាច​ជា​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​របស់ Ronaldo ដែរ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់