• 2021-09-09 11:05:39
  • បាល់ទាត់

រដូវ​កាល​ថ្មី​បើក​​ជាង ១ខែ​ហើយ​ នៅ​ឡើយ Ramos មិន​ទាន់​ចូល​លេង​ឱ្យ PSG

  • 2021-09-09 11:05:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​អេស្ប៉ាញ​កីឡាករ Sergio Ramos នៅ​មិន​ទាន់​បង្ហាញ​ខ្លួន​ឱ្យ​ក្លឹប Paris Saint-Germain នៅ​ឡើយ​ទេ ទោះ​បី​ជា​ក្លឹប​នេះ​បាន​ ៤ប្រកួត ក្នុង​រយៈពេល​ជាង​មួយ​ខែ​នៃ​រដូវ​កាល​២០២១/២២​ក្ដី។

នៅ​ក្នុង​បណ្ដាញ​ Instagram គេ​សង្កេត​ឃើញ​ថា Ramos បាន​បង្ហោះ​អំពី​ការ​ហ្វឹកហាត់​របស់​ខ្លួន​ជាមួយ​នឹង​ក្លឹប PSG ទៀត​ផង​ ខណៈ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Marca ការ​ត្រួតពិនិត្យ​សុខភាព​របស់​កីឡាករ​រូប​នេះ​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ មិន​បាន​បង្ហាញ​នូវ​បញ្ហា​ធំ​ដុំ​ណា​មួយ​ទេ។

ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា ខាង​ PSG កន្លង​មក​និយាយ​ថា Ramos នឹង​បង្ហាញ​ខ្លួន​ក្រោយ​ពេល​ឈប់​សម្រាក​ប្រកួត​ក្រុម​ជម្រើស​ជាតិ​នៅ​ខែ​កញ្ញា​នេះ តែ​ក្រោយ​មក​ខាង​ក្លឹប​ក៏​អះអាង​ថា កីឡាករ​រូប​នេះ​នៅ​បន្ត​ព្យាបាល​របួស​របស់​គេ។

សូម​ជម្រាប​ផង​ដែរ​ថា Ramos ខាន​លេង​ក្នុង​ប្រកួត​បាល់ទាត់​ចាប់​តាំង​ពី​ខែ​ឧសភា​មក ពោល​គឺ​ខកខាន ៤ខែ​មក​ហើយ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់