• 2021-09-09 03:45:39
  • បាល់ទះ

​កក្រើកមិន​ខាន​! ហុង​ប៉ះសេ ព្រម​ទទួល​សំណើរ​លេង​ បី-​បួន ឱ្យ​អ្នក​សៀមរាប​ហើយ

  • 2021-09-09 03:45:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នា​ព្រឹក​នេះ​ មាន​ការ​បង្ហោះ​និង​ចែក​រំលែក​ត​គ្នា​ថា​ ក្រុម​​សៀមរាប​មានបន្ទាយ​ឈើ, តុង​ វាសនា, ឆ្លាំង និង​ធុន ចង់​សាក​ថ្វី​ដៃ​ជាមួយ​ក្រុម​បងប្អូន​បង្កើត​យុន, រាជ និង​ហុង​ប៉ះសេ​ ប៉ុន្តែ​ត្រូវ​លេង​នៅ​ទឹក​ដី​ខេត្ត​សៀមរាប។

ក្រុម​សៀមរាប៖ បន្ទាយឈើ, ស្នា, ឆ្លាំង, ធុន

ការ​ចាប់​គូ​នេះ​ត្រូវ​បាន​អ្នក​គាំទ្រ​បាល់​ទះ​មើល​ឃើញ​ថា នឹង​ធ្វើ​ឱ្យ​កក្រើក​ជក់ចិត្ត​ជាក់​ជា​មិន​ខាន​ឡើយ​ ព្រោះ​សុទ្ធ​តែ​កីឡាករ​ល្អៗ​ប្រចាំ​ខេត្ត​សៀមរាប និង​កីឡា​ករ​លំដាប់​ៗ​​ស្រុក​​ខ្មែរ​។

បុរស​ម្នាក់​ដែល​មាន​ឈ្មោះ​ថា​ គង់ នៅ​ អភិរក្សកីឡាករ​បាល់ទះ​ស្រុក​ខ្មែរ ​ជា​អ្នក​ផ្គូរផ្គង​​ចាប់​គូ​នេះ​បាន​ឱ្យ​ដឹង​ថា ៖«បាទ​បង! សៀមរាប​ចង់​ប៉ះ​បង តែ​សៀម​រាប​ចង់​ឱ្យ​ទៅ​លេង​នៅ​សៀមរាប»។

ការ​ចង់​ឱ្យ​ទៅ​លេង​នៅ​សៀមរាប ក្រុម​របស់​លោក​២​ប្រកួត​ចុង​ក្រោយ​នេះ​ចាញ់​រហូត​ ដូច្នេះ​ទើប​លោក​ចង់​ប្ដូរ​ទឹក​ដី​។ ក្រុម​លោក​ដែល​ចាញ់​ យុន រាជ និង​លោក​ហុង​ មាន​បន្ទាយ​ឈើ ស្មា​លេខ​៥ ក្ដី​ព្រៃ​វែង និង​ភា​កង​ពល នៅ​ខេត្ត​កំពត​មួយ​លើក និង​ភ្នំពេញ​មួយ​លើក​។

ចំពោះ​សំណើរ​នេះ​ដែរ លោក​ហុងដែល​ជា​អ្នក​ប៉ះសេ​របស់​​យុន​ស្រែស្រែ អធិរាជ​ប្រអប់​ស្មាត់​រាជ និង​អធិរាជ​បោកបាំង​ រស់ ហាន់​​វ៉ា បាន​ឆ្លើយ​តប​យល់​ព្រម​ហើយ​​​ ប៉ុន្តែ​ត្រូវ​​មាន​លក្ខខណ្ឌ​មួយ​។

យុន ហុង និងរាជ

លោក​ ហុង បាន​បញ្ជាក់​បែប​​នេះ​ថា ៖«គូហ្នឹង​ប្រហែល​ជា​គេ​ចង់​ជួប​​ខ្ញុំ​ហើយ​ ប៉ុន្តែ​​ខុស​ទឹក​ដី​ ខ្ញុំ​ចង់​ឱ្យ​លេង​នៅ​តារាង​ខ្ញុំ​តារាង​យុន​រាជ។ ដោយសារ​ត​ឱ្យ​គេ​បួន​ចឹង​​ សុំ​ឱ្យ​លេង​ទឹក​ដី​ខ្ញុំ​មក ហើយ​ខ្ញុំ​ស្វាគមន៍​ឱ្យ​មក​ថ្ងៃ​ណា​ខ្ញុំ​លេង​ឱ្យ​ថ្ងៃ​ហ្នឹង ប៉ុន្តែ​ឱ្យ​ផ្ដល់​ព័ត៌មាន​មុន​១​ថ្ងៃ​២​ថ្ងៃ​មក​»។

ចំពោះ​រឿង​ទឹក​ដី​នេះ​ក្រុម​ទាំង​ពីរ​ហាក់​ខ្លាច​រអា​រៀង​ខ្លួន ក្រុម​សៀម​រាប​ចង់​ឱ្យ​ទៅ​លេង​នៅ​សៀមរាប ចំណែក​ក្រុម​លោក​ហុង​ចង់​ឱ្យ​សៀម​រាប​មក​លេង​នៅ​ខេត្ត​កំពត​។

ទោះបី​ជា​យ៉ាង​ណា ក្រុម​ទាំង​ពីរ​មិន​ទាន់​ត្រូវ​រ៉ូវ​គ្នា​រឿង​​ទីតាំង​​នៅ​ឡើយ​ទេ​ ដោយ​ពួកគេ​កំពុង​តែ​ពិចារណា​ឬ​​រក​ទឹក​ដី​កណ្ដាល​ណា​មួយ​ ដើម្បី​ឱ្យ​ជំនួប​ដ៏​កក្រើក​នេះ​កើត​ឡើង៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់