• 2021-09-08 07:34:56
  • បាល់ទះ

មានគីឡូប៉ះអេគីបនេះអត់ បើ៣ថ្ងៃនេះឈ្នះជាប់គ្នាទាំង៣ថ្ងៃ?

  • 2021-09-08 07:34:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អេគីបបីស្មើរបស់លោកហុងប៉ះសេមាន យុន រាជ និងស្មាត់វ៉ា បានបង្ករព្យុះភ្លៀងយ៉ាង​ខ្លាំង ព្រោះ​ពួកគេបានយកឈ្នះក្រុមខ្លាំងៗជាច្រើន​នៅ​តាម​បណ្ដា​ខេត្ត​និង​រាជធានីដូចជា​ក្រុម​ឥន្ទ្រី​ឌូក​ក្ដូ ក្រុម​ដាវ​ញីឈ្មោល និង​ក្រុម​របស់​បន្ទាយ​ឈើ​ជា​ដើម។

ជ័យជម្នះជាបន្តបន្ទាប់នេះ ត្រូវបានមហាជនមើលឃើញថា អេគីប​នេះ​ពិត​ជា​ខ្លាំងនិង​អាច​ពិបាក​រ​កគូលេងជាមួយពួកគេទៀត​ផង​។

គួរបញ្ជាក់ថា ឆ្នាំ២០២១នេះយុនស្រែ​ស្រែ អធិរាជ​ប្រអប់​ស្មាត់​រាជ និង​អធិរាជ​បោក​បាំង​រស់ ហាន់​វ៉ា បាន​ចាប់​ដៃ​​​គ្នា​ប្រកាស​រក​គូ​លេង​បី​ស្មើ​ក្នុង​ស្រុក​ខ្មែរ ហើយ​ពួកគេ​ធ្លាប់​ឈ្នះ​លើ​ឌូក ក្ដូ និង​ហួរ​ព្រែក​តាមាក់​ម្ដង​រួច​មក​ហើយដែរ។ មក​ទល់​នឹង​ពេល​នេះ មិន​ទាន់​មាន​អ្នកណា​ហ៊ាន​ប្រកួត​ជា​មួយ​ពួកគេ​នៅ​ឡើយ​ទេ។ តែ​យ៉ាង​ណា​បី​នេះអាច​នឹង​ប៉ះជាមួយ​ ឌូក ក្ដូ និង​ម៉ាប់​ឆ្វេង​នៅ​ថ្ងៃណា​មួយ ប៉ុន្តែ​រងចាំ​ស្ថានភាព​កូវីដ និង​របួស​ជង្គង់​របស់​ស្មាត់​ក្ដូស្រួល​ឡើង​វិញ​សិន​ ខណៈ​ឌូក​កាល​ពី​ពេល​ថ្មីៗបាន​យល់​ព្រម​សំណើរ​គូ​នេះ​ហើយ​។

លទ្ធផលការប្រកួតថ្មីៗកន្លងមក

- ០២ កញ្ញា ២០២១៖ យុន, រាជ, ហុង ១៥ - ១០ សុវណ្ណនាថ, ម៉ាប់ឆ្វេង, ខ្មៅលិកម៉ាទីអូប៉ះសេ​, និងតុលាកាង​សេវា​

- ០២ កញ្ញា ២០២១៖ យុន, រាជ, ហុង ១០ - ១៥ ម៉ាប់ឆ្វេង, ជឿនកំពង់ស្ពឺ, ខ្មៅលិកម៉ាទីអូប៉ះសេ, និងស្មាត់​យូ

- ០៦ កញ្ញា ២០២១៖ យុន, រាជ, ហុង ១៨ - ១៦ បន្ទាយឈើ, ភាកងពលប៉ះសេ​, ស្នាលេខ៥, ក្ដីព្រៃវែង

- ០៧ កញ្ញា ២០២១៖ យុន, រាជ, ហុង ១៥ - ០៧ បន្ទាយឈើ, ភាកងពលប៉ះសេ​, ស្នាលេខ៥, ក្ដីព្រៃវែង (សុំសងសឹក)

- ០៨ កញ្ញា ២០២១៖ រាជ, វ៉ា, ហុង ១៥-០៧ សុវណ្ណនាថ, ម៉ាប់ឆ្វេង, វីវ៉ាប៉ះសេ

តើប្រិយមិត្តគិតថាអ្នកណាទៀត ដែលស័ក្តសមនឹងអេគីបរបស់ យុន រាជ វ៉ា និងហុងប៉ះសេ?

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់