• 2021-09-08 03:06:17
  • បាល់ទាត់

Son ​របួស​នៅ​ជម្រើស​ជាតិ ​ជា​ក្ដី​កង្វល់​សម្រាប់​ក្រុម Spurs ​

  • 2021-09-08 03:06:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Son Heung-min ​បាន​រង​របួស​សាច់​ដុំ​កំភួន​ជើង ​អំឡុង​ពេល​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង​ប្រកួត​ជាមួយ​អឺរ៉ាក់​កាល​ពី​ពេល​កន្លង​ទៅ។

​Son ​លេង​៩០​នាទី​ពេញ​ក្នុង​ការ​ប្រកួត​ដែល​កូរ៉េ​ស្មើ​ជាមួយ​អឺរ៉ាក់​ក្នុង​លទ្ធផល ០-០។ ​ក្រោយ​ពី​នោះ​មក រូបគេ​មាន​អារម្មណ៍​ថា​ឈឺ​សាច់​ដុំ​កំភួន​ជើង ​និង​មិន​អាច​លេង​ឱ្យ​កូរ៉េ​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​ដែល​ឈ្នះ ​លីបាណុន ​១-០ ​នោះ​ទេ។ ​នេះ​ជា​កង្វល់​មួយ​សម្រាប់​ក្រុម Spurs ​ផង​ដែរ ​ព្រោះ​អវត្តមាន​ខ្សែ​ប្រយុទ្ធ​ស្លាប​ម្នាក់​នេះ ​នឹង​ធ្វើ​ឱ្យ​ក្រុម​បាត់​កម្លាំង​សំខាន់​ម្នាក់​ហើយ។ រហូត​មក​ដល់​ពេល​នេះ គេមិនទាន់ច្បាស់​ថា​ Son ​នឹង​ត្រូវ​សម្រាក​ប៉ុន្មាន​ថ្ងៃនៅ​ឡើយ​ទេ។

​ខ្សែ​​ប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​ខាង​លើ​លេង​ល្អ​ណាស់​នៅ​រដូវ​កាល​នេះ ​ដោយ​រក​បាន​២​គ្រាប់​ក្នុង​ការ​លេង​៣​ប្រកួត​បើក​ឆាក Premier League។ ​ក្រុម Spurs ​ក៏​កំពុង​ឈរ​នៅ​កំពូល​តារាង​ផង​ដែរ ​ដោយ​៣​ប្រកួត ឈ្នះ​ទាំង​៣​ប្រកួត ​និង​មិន​ទាន់​របូត​គ្រាប់​បាល់​១​គ្រាប់​នោះ​ទេ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់