• 2021-09-07 01:49:53
  • បាល់ទាត់

ធ្លាយរឿង Neymar ​រក​បាន​៤០០​លាន​អឺរ៉ូ កាល​ឆ្នាំ​ដំបូង​នៅ PSG

  • 2021-09-07 01:49:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Neymar រក​ចំណូល​បាន​ដល់​ទៅ ៤០០​លាន​អឺរ៉ូ​​ឯ​ណោះ​នៅ​ឆ្នាំ​ដំបូង​របស់​ខ្លួន ​ក្រោយ​ពី​ផ្លាស់​ចេញពី​ក្រុម FC Barcelona ​ទៅ។

​យោង​តាម​ប្រភព​ដែល​ខាង​វិបសាយ Marca ​ទទួល​បាន ​គឺ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ខាង​លើ​ទទួល​បាន​ចំណូល​ច្រើន​មែនទែន​នៅ​ឆ្នាំ​ដំបូង​របស់​ខ្លួន​នៅ​ទឹក​ដី​បារាំង។ ដោយ​ចំណូល​ទាំង​អស់​នោះ​ភាគ​ច្រើន​ចេញ​ពី​ខាង commercial ​ដែល​រូបគេ​ទទួល​ថត​និង​ផ្នែក​ផ្សេង​ៗ​ទៀត​ក្រោយ​ពី​ការ​ផ្លាស់​មក​លេង​នៅ PSG ​។

​ជាមួយ​នឹង​ការ​ទទួល​បាន​ចំណូល​ច្រើន​របស់ Neymar ​នេះ​ដែរ ​លោក ​Nasser Al Khelaifi ​ដែល​ជា​ប្រធាន​ក្លឹប PSG ​បាន​និយាយ​​នៅ​ថ្ងៃ​ចុះ​កុងត្រា​ដែរ​ថា​៖ “យើង​នឹង​រក​ប្រាក់​បាន​យ៉ាង​ច្រើន​ពី Neymar ​ជាង​ការ​ចំណាយ​របស់​យើង​នាំ​យក​គេ​មក​ទៀត”។

​ក្លឹប​ PSG ​កាល​ពី​ទិញ Neymar ​បាន​នោះ ​ពួកគេលក់​អាវ​បាន​កន្លះ​លាន​អឺរ៉ូ​ឯ​ណោះ​នៅ​ត្រឹម​តែ​២​ម៉ោង​នៃ​ការ​ប្រកាស​ប៉ុណ្ណោះ។ ក្លឹប​ក៏​បាន​បញ្ជាក់​ទៀត​ថា​វត្ដមាន​របស់​កីឡាករ​ប្រេស៊ីល​នេះ គឺ​ជា​កត្តា​សំខាន់សម្រាប់​ការ​ចុះ​កុងត្រា​សម្រាប់​ផលិតផល brand Replay ឬ Nike Jordan ៕ ​

ប្រភព៖ Marca យ៉ា ណុត

មតិយោបល់