• 2021-09-06 12:46:07
  • បាល់ទាត់

ធ្លាយ​កុងត្រា​សម្ងាត់​! Neymar ទទួល​បានប្រាក់​ Bonus រាប់​លាន​ដុល្លារ​ គ្រាន់​តែ​ធ្វើ​រឿងនេះ

  • 2021-09-06 12:46:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ Neymar ត្រូវ​បាន​សារព័ត៌មាន​ដ៏​ធំ​មួយ​របស់​ប្រទេស​អេស្ប៉ាញ​ El Mundo បាន​ធ្វើ​ការ​ចុះ​ផ្សាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ ទម្លាយ​ពី​កុងត្រា​សម្ងាត់​រវាង​កីឡាករ​រូប​ និង​ក្លឹប​ Paris Saint Germain ដែល​បាន​ព្រម​ព្រៀង​គ្នា​កាល​ពី​ឆ្នាំ​២០១៧ កន្លង​ទៅ​។

បើ​ប្រភព​ដដែល​នេះ​ កុងត្រា​ខាង​លើ​នេះ​គឺ​រៀបរាប់​ពី​ប្រាក់​ Bonus ដែល​ Neymar នឹង​ទទួល​បាន​ជាង​ ៦៤ម៉ឺន​ដុល្លារ​ ក្នុង​មួយ​ខែ​ (ជាង​ ៧.៦លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ​) ដោយ​គ្រាន់​តែ​បំពេញ​លក្ខខណ្ឌ​ដូច​ជា​ ឲ្យ​គោរព​ម៉ោង​ពេល​របស់​ក្លឹប​ មាន​អាកប្បកិរិយា​ ឫកពា​ល្អ​ រួសរាយ​ដាក់​​ដាក់​អ្នកគាំទ្រ​។

នៅ​ក្នុង​កុងត្រា​ដដែល​នេះ​ក៏​មិន​អនុញ្ញាត​ឲ្យ​ Neymar​ ធ្វើ​ការ​រិះគន់​តិកនិក​លេង​ ឬ​អ្វី​ៗ​ដែល​រៀប​ចំ​ឡើង​ឲ្យ​ PSG ក៏​ដូច​ជា​​ការ​បញ្ចេញ​មតិ​អវិជ្ជមាន​នានា​ទាំង​អស់​ទាក់​ទង​នឹង​ក្លឹប​ ទៅ​កាន់​ បណ្ដាញ​សង្គម​ ក៏​ដូច​ជា​សាធារណៈ​ជន​ទាំង​អស់​។

សូម​រំលឹក​ផង​ដែរ​ថា​ កាល​ពី​ឆ្នាំ​២០១៧ Neymar ផ្លាស់​ពី​ Barcelona មក​កាន់​ PSG ក្នុង​តម្លៃ​ជាង​ ២៦០​លាន​ដុល្លារ​ ជា​ការ​ទិញ​លក់​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​។ មក​ទល់​នឹង​ពេល​នេះ​កីឡាករ​នេះ​ចូល​លេង​បាន​១១៧​ប្រកួត​ និង​រកគ្រាប់​បាល់​បាន​ ៨៧គ្រាប់​ ខណៈ​កុងត្រា​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៥​ខាង​មុខ​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់