• 2021-09-06 06:18:11
  • បាល់ទះ

ស្មាត់៣រូបនេះលោកគ្រូ អ៊ូ សុផល ថាជាស្មាត់ឈ្លាសវៃក្នុងពេលបច្ចុប្បន្ន

  • 2021-09-06 06:18:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អ៊ូ សុផល ជាអតីតកីឡាករជម្រើសជាតិបាល់ទះលើ​ក្ដារ​កម្ពុជា ហើយ​បច្ចុប្បន្នជាគ្រូបង្វឹកក្លឹបបាល់ទះក្រសួងមហាផ្ទៃ។ មានបទពិសោធច្រើនក្នុងវិស័យមួយនេះ តើលោកយល់ឃើញថាអ្នកណាខ្លះជាស្មាត់ដែលមានភាពវ័យឆ្លាត​ទាំង​ការ​ប្រកួត​ក្នុង​និង​ក្រៅ​ផ្លូវ​ការ​?

រាជ, យុន, ម៉ាប់​ឆ្វេង

បើតាមការយល់ឃើញរបស់គ្រូ​បង្វឹក​រូបនេះ ស្មាត់ដែលមានភាពឆ្លាតវ័យមានស្មាត់ស្ដាំ​ ទុយ កុសល ហៅយុន​ស្រែស្រែ របស់ក្លឹបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្មាត់ឆ្វេង​ ទុយ រាជ ហៅអធិរាជ​ប្រអប់​រាជ របស់ក្លឹបបញ្ជាការដ្ឋានអង្គរក្ស និងស្មាត់លេងក្រៅផ្លូវការ ម៉ាប់ ឆ្វេង ហៅ​សឺវីស​ឥ​ត​ស្រមោល​ម៉ាប់​ឆ្វេង​។

លោកបានបន្ថែមថា ៖«ខ្ញុំឃើញនៅមានតិច ប៉ុន្តែខ្ញុំឃើញមានដូចជាពីរបីនាក់ដែលមានភាពវ័យឆ្លាត...នៅក្នុងនោះខ្ញុំឃើញមានយុនមួយស្មាត់យុន ទី២ស្មាត់រាជ ទី៣ខ្ញុំ​ឃើញម៉ាប់ឆ្វេង...កម្ពស់គាត់មិនម៉ានទេ ប៉ុន្តែគាត់ឆ្លាត ពេលគាត់ឡើងផ្ដាច់ម្ដងៗ គឺគាត់មើលគ្រប់កាលៈទេសៈ បាល់នឹងយ៉ាងម៉េច ត្រូវវ៉ៃយ៉ាងម៉េច បាល់នឹងមានបាំងពិបាកវ៉ៃ គាត់ត្រូវវ៉ៃយ៉ាងម៉េច»។

លោកគ្រូ អ៊ូ សុផល

លោកបាន​រៀបរាបទៀតថា ស្មាត់ដែលល្អជាស្មាត់យល់ពីបាល់ វ៉ៃផ្ដាច់និងកែបាល់​បានគ្រប់កាលៈទេសៈ ពោល​ចេះវ៉ៃ​រកកន្លែងយកពិន្ទុ បើ​ទោះបាល់នោះស្រាលធ្ងន់ក៏ដោយ ខណៈស្មាត់ដែលឡើងទៅគិតតែពីប្រើ​កម្លាំងខ្លាំង​ៗសំពងបាល់ មិនមែនជាស្មាត់ល្អឡើយ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់