• 2021-09-01 05:00:14
  • កីឡា​ផ្សេង​ៗ

អបអរសាទរ!​ កីឡាករ​ជន​ពិការ​កម្ពុជា​ វ៉ាន​ វ៉ុន​ ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​មេដាយ​ប៉ារ៉ាឡាំពិក

  • 2021-09-01 05:00:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​កម្ពុជា​ វ៉ាន​ វ៉ុន​ លើ​វិញ្ញាសា​ប្រណាំង​រទេះ​ T54 ចម្ងាយ​ ១០០ម៉ែត្រ​ គឺ​បាន​ឈ្នះ​ក្នុង​វគ្គ​ទី១​ បាន​ឡើង​ទៅ​វគ្គ​ចុងក្រោយ​ដើម្បី​ដណ្ដើម​មេដាយ​ហើយ​មុន​នេះ​ក្នុង​ព្រឹត្តិការណ៍​ប៉ារ៉ាឡាំពិក​ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ជប៉ុន។​

រូបភាពលើផេកស្ថានទូកខ្មែរប្រចាំប្រទេសជប៉ុន

បើ​តាម​ការ​បង្ហោះ​មុន​នេះ​លើ​ផេក​ស្ថានទូតខ្មែរ​នៅ​ប្រទេស​ជប៉ុន​ បាន​បញ្ជាក់​ថា​ កីឡាករ​កម្ពុជា​ វ៉ាន​ វ៉ុន​ ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប៉ារ៉ាឡាំពិក​នៅ​ប្រទេស​ជប៉ុន​ គឺ​បាន​ឡើង​ទៅ​វគ្គ​ចុង​ក្រោយ​ដែល​ជា​វគ្គ​រក​មេដាយ​ហើយ។​

វ៉ាន​ វ៉ុន​ នៅ​វគ្គ​ទី១​ ជាប់​ចំណាត់​ថ្នាក់​ទី២​ ដោយ​ធ្វើ​បាន​ថេរវេលា​ ១៤.៣៩​វិទី។ ​ថេរវេលា​នេះ​ដែរធ្វើ​ឲ្យ​កីឡាករ​ឆ្នើម​របស់​កម្ពុជា​រូប​នេះ​បាន​បំបែក​កំណត់ត្រា​ចាស់​ទៀត​ផង។​ រង់ចាំ​មើល​ការ​ប្រកួត​វគ្គ​ចុង​ក្រោយ​ដណ្ដើម​មេដាយ​នៅ​ល្ងាច​ម៉ោង​ ៧.៣០​នាទី​យប់​នេះ​បន្ត​ទៀត។​ តោះ!​ ចូលរួម​លើក​ទឹក​ចិត្ត​កីឡាករ​ វ៉ាន​ វ៉ុន​ ទាំង​អស់​គ្នា​ល្ងាច​នេះ។​

រំលឹក​ដែរ​ថា​ កីឡាករ​ វ៉ាន​ វ៉ុន​ ជា​កីឡាករ​ជន​ពិការ​មួយ​រូប​គត់​របស់​កម្ពុជា​ដែល​បាន​ចូលរួម​ប្រជែង​មេដាយ​ក្នុង​កម្មវិធី​ប៉ារ៉ាឡាំពិក​ដែល​កំពុង​ធ្វើ​នៅ​ឯ​ប្រទេស​ជប៉ុន​នៅ​ពេល​នេះ៕​

រូបភាពលើផេកស្ថានទូកខ្មែរប្រចាំប្រទេសជប៉ុន

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់