• 2021-08-30 09:51:04
  • កីឡា​ផ្សេង​ៗ

អាង​ហែល​ទឹក​កម្រិត​អន្តរជាតិ​នៅ​បាត់ដំបង​សាងសង់​រួចរាល់​ ប៉ុន្តែ​មិន​ទាន់​កំណត់​ថ្ងៃ​ទទួល​

  • 2021-08-30 09:51:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមិទ្ធផល​ថ្មី​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ គឺ​អាង​កម្រិត​អន្តរជាតិ​តម្លៃ​ខ្ទង់​២លាន​ដុល្លារ​សាងសង់​រួចរាល់​ហើយ​នៅ​ពេល​នេះ​ ប៉ុន្តែ​អគ្គលេខាធិការ​មិន​ទាន់​បាន​បញ្ជាក់​ថា​នឹង​ធ្វើ​ពិធី​ទទួល​ជា​ផ្លូវ​ការ​ពេល​ណា​នោះ​ទេ។​

អាងនៅបាត់ដំបង

លោក​ ហែម​ គីរី​ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​នេះអាង​ហែល​នៅ​ឯ​ខេត្ត​បាត់ដំបង​គឺ​សាងសង់​រួចរាល់​ហើយ​ នៅ​តែ​ការ​បំពាក់​សម្ភារ​មួយ​ចំនួន​បន្ថែម​ប៉ុណ្ណោះ។​ មុន​ដល់​ការ​ទទួល​យក​ពី​ក្រុមហ៊ុន​សាងសង់​នោះ​គឺ​លោក​នឹង​ចុះ​ត្រួត​ពិនិត្យ​ផ្ទាល់​ម្ដង។​

អគ្គលេខាធិការ​ខាង​លើ​នេះ​បន្ត​លើក​ឡើង​ទៀត​ថា​ នេះ​ដោយ​សារ​តែ​ការ​រីក​រាលដាល​ជំងឺ​កូវីដ​ ១៩​ ផង​ទើប​មាន​ការ​រំខាន​ដល់​ការ​សាងសង់​នៅ​ប្រមាណ​៣-៤​ខែ​ចុង​ក្រោយ​នេះ។​ ប៉ុន្តែ​យ៉ាងណា​ក៏​មិន​បាន​យឺតយ៉ាវ​អ្វី​នោះ​ដែរ​ ពោល​ចប់​តាម​ផែនការ​មាន​រយៈពេល​២ឆ្នាំ​ក្នុង​សាងសង់​នេះ។​

អាងនៅបាត់ដំបង

រំលឹក​ដែរ​ថា​ អាង​ហែល​ទឹក​កម្រិត​អន្តរជាតិ​នៅ​ឯ​ខេត្ត​បាត់ដំបង​នេះ​ចាប់​ផ្ដើម​សាងសង់​នៅ​ខែ​សីហា​ ឆ្នាំ​២០១៩។​ ចំពោះ​ថវិកា​សាងសង់​អាង​ហែល​ទឹក​នេះ​ខ្ទង់​២លាន​ដុល្លារ។​ ពិធី​ទទួល​យក​អាង​ជា​ផ្លូវ​ការ​សហព័ន្ធ​នៅ​មិន​ទាន់​បាន​បញ្ជាក់​នៅ​ឡើយ​ទេ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់