• 2021-08-30 03:07:21
  • កីឡា​ផ្សេង​ៗ

កីឡាករ​ កីឡា​ការិនី​ហែល​ទឹក​ អាយុ​ក្រោម​ ១៨​ឆ្នាំ​ចាក់​វ៉ាក់សាំង​លើក​ទី២​ រួចរាល់​

  • 2021-08-30 03:07:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​ ក្រោម​អាយុ​១៨​ឆ្នាំ​ចំនួន​១០​នាក់​បាន​ចាក់​វ៉ាក់សាំង​លើក​ទី២​ រួចរាល់​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី៣០​ ខែ​សីហា​ ឆ្នាំ​២០២១​ នេះ​នៅ​ពហុ​កីឡដ្ឋាន​មរតកតេជោ។​

រូបភាពរបស់សហព័ន្ធ

នេះ​បើ​តាម​ការ​បង្ហោះ​លើ​ផេក​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​ បាន​បញ្ជាក់​ថា​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ​១៨​ឆ្នាំ​ចំនួន​ ១០​នាក់​គឺ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩​ ជា​លើក​ទី២​ រួចរាល់​ហើយ។​ ក្នុង​នោះ​ដែរ​សហព័ន្ធ​ក៏​បាន​អរគុណ​ដល់​រាជរដ្ឋាភិបាល​ ស្ថាប័ន​ជំនាញ​ និង​ថ្នាក់​ដឹកនាំ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​ លើក​ទី៣២​ (CAMSOC)​ដែល​ផ្ដល់​វ៉ាក់សាំង​លើក​តី២​ នេះ​ក្រុម​កីឡា​របស់​ខ្លួន​ដើម្បី​បង្ការ​ជំងឺ​កាច​សាហាវ​ខាង​លើ​ និង​ងាយ​ស្រួល​ដល់​ការ​ហ្វឹកហាត់​ផង​ដែរ។​

រំលឹក​ដែរ​ថា​ កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ​ក្រោម​អាយុ​ ១៨​ឆ្នាំ​ចំនួន​១០​នាក់​នេះ​គឺ​ចាក់​វ៉ាក់សាំង​ លើក​ទី២​ នា​ព្រឹក​មិញ​នេះ​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតកតេជោ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់