• 2021-08-19 13:17:39
  • បាល់ទាត់

កូវីដ​នៅ​អូស​បន្លាយ ​តែ​លីគ​អង់គ្លេស​នៅ​តែ​ចាយ​លើ​ទីផ្សារ​កីឡាករ​ច្រើន​ជាង​គេ

  • 2021-08-19 13:17:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លីគ​កំពូល​អង់គ្លេស Premier League នៅ​តែ​ជា​លីគ​ចំណាយ​ទឹក​ប្រាក់​ច្រើន​ជាង​គេ​នៅ​ក្នុង​ទីផ្សារ​កីឡាករ​ប្រចាំ​រដូវ​កាល​២០២១/២២​នេះ។ នេះ​បើ​តាម​ទំព័រ​ចុះ​ផ្សាយ​ពី​ទីផ្សារ​កីឡាករ Transfermarkt។

បើ​យោង​តាម​ទិន្នន័យ​ខាង​លើ​បាន​ឱ្យ​ដឹង​ថា Premier League បាន​ចំណាយ​សរុប ១.២ប៊ីលាន​ដុល្លារ។ ចំណោម​ប្រមាណ ១ប៊ីលាន​ដុល្លារ​នេះ ក្លឹប​មាន​មូលដ្ឋាន​នៅ​ទីក្រុង Manchester ទាំង​ខៀវ និង​ក្រហម​ចាយ​សឹង​តែ​ស្មើ​ដៃ​គ្នា​ ដោយ​ Manchester City ចាយ​អស់​ច្រើន​ជាង​គេ​ ដោយ​ចាយ​អស់​ជិត ១៥០លាន​ដុល្លារ ខណៈ United វិញ​ចាយ​អស់​ប្រមាណ ១៤៦លាន​ដុល្លារ។

តាម​ពី​ក្រោយ Premier League លីគ​កំពូល​អ៊ីតាលី Serie A ជាប់​លេខ ២ ខាង​ចាយ​លុយ​ តែ​ចាយ​អស់​តែ​ប្រមាណ ៥២០​លាន​ដុល្លារ​ប៉ុណ្ណោះ។ Bundesliga អាល្លឺម៉ង់​ឯណេះ​វិញ​ជាប់​លេខ ៣ ដោយ​ចាយ​សរុប​ក្បែរ ៤០០លាន​ដុល្លារ។

លេខ ៤ បាន​ទៅ​លើ​លីគ​បារាំង Ligue 1 ដោយ​លីគ​នេះ​ចាយ​អស់ ៣៥២លាន​ដុល្លារ។ ជាប់​លេខ ៥ គឺ La Liga ដែល​ចាយ​ត្រឹម​តែ ១៧៧លាន​ដុល្លារ​ប៉ុណ្ណោះ​នៅ​ទីផ្សារ​រដូវ​ក្ដៅ​ឆ្នាំ​នេះ៕

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់