• 2021-08-18 13:12:03
  • បាល់ទាត់

Kane នឹង​មិន​មាន​វត្តមាន​ជួយ Spurs ពេល​លេង​ពាន​ European Conference League ទេ

  • 2021-08-18 13:12:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អង់គ្លេស​កីឡាករ Harry Kane នឹង​មិន​មាន​វត្តមាន​ជួយ​ក្លឹប Tottenham Hotspur ក្នុង​ការ​លេង​ប៉ះ​នឹង​ក្លឹប​ព័រទុយហ្គាល់ Pacos នៅ​ក្នុង​ក្របខ័ណ្ឌ​វគ្គ​ជម្រុះ​ពាន​អឺរ៉ុប​លំដាប់​ទី៣ European Conference League នោះ​ទេ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Athletic។

កីឡាករ​រូប​នេះ​ក៏​មិន​បាន​ចូល​លេង​ក្នុង​ប្រកួត​ Premier League បើក​ឆាក​ប៉ះ​នឹង​ក្លឹប Manchester City ផង​ដែរ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​ក៏​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ចូល​ហាត់​ជាមួយ​ក្រុម​យឺត​ជាង​គេ​ទៀត​ផង​។

Kane ត្រូវ​បាន​សារព័ត៌មាន​មួយ​ចុះ​ផ្សាយ​ថា ទើប​តែ​ត្រលប់​ពី​វិស្សមកាល​រដូវ​ក្ដៅ​នៅ​ប្រទេស​មាន​ឆ្នេរ​សមុទ្រ​ស្រស់​ស្អាត បាហាម៉ាស់ កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន ដែល​ធ្វើ​ឱ្យ​គេ​ជាប់​ចត្តាឡីស័ក​រយៈពេល ១០ថ្ងៃ។ នេះ​ហើយ​ជា​មូលហេតុ​ធ្វើ​ឱ្យ​គេ​ចូល​ហាត់​យឺត។

យ៉ាងណាក៏ដោយ ក៏​មាន​សារព័ត៌មាន​មួយ​ចំនួន​ចុះ​ផ្សាយ​ថា Kane ត្រូវ​បាន​ Manchester City តាម​ចែចូវ​ ប៉ុន្តែ​មិន​ទាន់​មាន​ព័ត៌មាន​ថ្មី​ណា​មួយ​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ទេ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់