• 2021-07-30 02:37:55
  • បាល់ទះ

អ្នកណាខ្លះហ៊ាន? គីឡូប្រកាស២ស្មើស្រុកខ្មែរ កម្ពស់១,៧០ម៉ែត្រ​ចុះ

  • 2021-07-30 02:37:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះស្មាត់​ឡាស្ទឹងត្រែងបាន​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ ដោយ​រូប​គេ​ប្រកាស​រកគូ​លេង​បាល់​ទះ​២​ស្មើ​ស្រុក​ខ្មែរ ក្នុង​លក្ខខណ្ឌ​កម្ពស់១,៧០ម៉ែត្រ​ចុះក្រោម​។

ស្មាត់​ឡាស្ទឹងត្រែង និង​វីដ​ប៉ះសេ

បើ​តាម​គណនី​ហ្វេសប៊ុក​របស់​ស្មាត់​រូបនេះ ក្រោយ​ប្រកាស​បាន​ពីរ​ថ្ងៃក៏​មាន​អ្នក​ទទួល​សំណើរ​នេះ ពួកគេ​នោះ​គឺស្មាត់​ក្ដូ​កំពត និង​ខ្លាចាស់​ភាកំពង់​សោម។ ពួកគេ​អាច​នឹង​លេង​នៅ​ទឹក​ដី​ប៉ោយប៉ែត ខណៈ​ក្រុម​ទាំងពីរ​កំពុង​ចរចាថ្ងៃ​ប្រកួត​ ហើយ​បើ​តាម​ប្រភព​គួរ​ឱ្យ​ទុក​ចិត្ត​មួយ ការ​ប្រកួត​អាច​នឹង​ធ្វើ​ឡើង​ក្នុង​សប្ដាហ៍​នេះ​ឬ​សប្ដាហ៍​ក្រោយ។

ឡាស្ទឹងត្រែងបាន​សរសេរ​លើ​ហ្វេសប៊ុក​ខ្លួន​ថា ៖«ក្រោយ​ពីរ​ថ្ងៃ​ដែល​ខ្ញុំ​បាន​ប្រកាស​២​ស្មើ​កម្ពស់ 1.70m ឬ 170cm ​ឥឡូវ​ក៏​មាន​អ្នក​ទទួល​សំណើរ​ហើយ​ពី​ស្មាត់​ក្ដូរ​កំពត និង​បង​ភា នៅ​ទឹកដី​ (ប៉ោយប៉ែត) កំពុងចរចា​ថ្ងៃ​លេង សូម​អរគុណ»។

ក្រោយ​ពី​សំណើរ​ត្រូវ​ស្មាត់​ក្ដូ​ទទួល​ហើយ​នោះ ចាំ​មើល​ថា​តើ​អ្នកណា​អាចនឹង​ប្រកួត​ជាមួយ​ស្មាត់​ឡា​ទៀត។ បើតាម​ហ្វេសប៊ុក​របស់​ស្មាត់​ដដែលនេះ ការ​ប្រកាស​លេង​២​ស្មើ​ ក៏​ដោយសារ​លេង​៣​ស្មើ​ចេះ​តែ​ចាញ់ ហើយ​គេ​ចង់​ប្ដូរ​រសជាតិ​ថ្មី​ម្ដង។ គួរ​បញ្ជាក់​ថាអេគីប​២​របស់​ស្មាត់​ឡា មាន​ស្មាត់​ឡានិង​វីដ​ប៉ះសេ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់