• 2021-07-28 04:36:22
  • ព័ត៌មាន

អ្នក​រៀប​ចំ​អូឡាំពិក ​ប្រាប់​អត្ដពលិក ​កុំ​ខាំ​មេដាយ​ពេល​ថត​រូប ព្រោះ​ហេតុផល​នេះ​

  • 2021-07-28 04:36:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តាំង​ពី​ដើម​មក ​អ្នក​ដែល​ឈ្នះ​មេដាយ​អូឡាំពិក ​តែងតែ​ចូល​ចិត្ត​ខាំ​មេដាយ​ដែល​ខ្លួន​ឈ្នះ អំឡុង​ពេល​ថត​រូប​ជា​និច្ច ដែល​នេះ​បាន​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ។

​តែ​សម្រាប់​នៅ​ឆ្នាំ​នេះ​វិញ ក្រុម​អ្នក​រៀប​ចំ​អូឡាំពិក​នៅ​ជប៉ុន​បាន​ប្រាប់​ទៅ​អត្ដពលិក​ថា​បើ​អាច​កុំ​ខាំ​មេដាយ​ដែល​ខ្លួន​ឈ្នះ​អី។ ​ការ​ហាម​ប្រាម​នេះ​ក៏​ដោយសារ​តែ​មេដាយ​នៅ​ឆ្នាំ​នេះ ​ជប៉ុន​បាន​ធ្វើ​ឡើង​ដោយ​យក​ឧបករណ៍កែច្នៃ​បាន​ដូចជា​គ្រឿង​អេឡិចត្រូនិក​ចាស់​ៗ ​ទូរសព្ទ​ដៃ​ឈប់​ប្រើ​ជា​ដើម ​មក​កិន​លាយ​គ្នា ដើម្បី​បង្កើត​ជា​មេដាយ​ប៉ុណ្ណោះ។ ​ដូច្នេះ​ហើយ ​បើ​សិន​ជា​ពេល​ឈ្នះ​មិន​បាច់​ខាំ​ក៏​បាន។

រំលឹក​ថា​ជប៉ុន​បាន​ប្រើប្រាស់​គ្រឿង​អេឡិចត្រូនិក​ចាស់​ៗ​រាប់​លាន​គ្រឿង​ដែល​ទទួល​បាន​ពី​ប្រជាជន​មក​ឱ្យ​ដើម្បី​ច្នៃ​ចេញ​ជា​មេដាយ​សម្រាប់​កីឡា​អូឡាំពិក​នេះ។ ​ខណៈ​ដែល​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ពេល​នេះ​ជប៉ុន​ក៏​កំពុង​ប្រជែង​ខ្លាំង​ជាមួយ​អាមេរិក ​និង​ចិន ដើម្បី​យក​មេដាយ​មាស​ផង​ដែរ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់