• 2021-07-27 02:55:48
  • បាល់ទាត់

Barca ពន្លឿន​កុងត្រា​​​ថ្មី​របស់​ Messi មុន​ជំនួប​ជាមួយ Juventus មក​ដល់

  • 2021-07-27 02:55:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona គ្រោង​ប្រកាស​កុងត្រា​ថ្មី​​របស់ Lionel Messi ឲ្យ​បាន​នៅ​សប្ដាហ៍​ដំបូង​ក្នុង​ខែ​សីហា ដើម្បី​ឲ្យ​រូប​គេ​មាន​ឱកាស​បង្ហាញ​ខ្លួន​ក្នុង​ជំនួប​មិត្តភាព​ជាមួយ Juventus។

​Messi បច្ចុប្បន្ន​កំពុង​ទំនេរ​គ្មាន​ក្លឹប​លេង​ ចាប់​តាំង​ពី​​កុងត្រា​​​ទទួល​បាន​ថ្លៃ​នឿយហត់​៥០​ម៉ឺន​ផោន​​ក្នុង​មួយ​សប្ដាហ៍​របស់​គេ​បាន​អស់​កាល​ពី​ថ្ងៃ​ទី ៣០ ខែ មិថុនា។ ប៉ុន្តែ​ពេល​​នេះ​គេ​បាន​​យល់​ព្រម​​កាត់​ប្រាក់​ឈ្នួល​៥០% ដើម្បី​បន្ត​ជា​កីឡាករ​របស់ Barca ជាមួយ​កុងត្រា​៥​ឆ្នាំ​ទៅ​មុខ​ទៀត។

Barca ពេល​នេះ​កំពុង​ព្យាយាម​ ធ្វើ​យ៉ាងណា​អាច​ប្រកាស Messi ជា​កីឡាករ​របស់​ពួក​គេ​ម្ដង​ទៀត​ជា​ផ្លូវការ​​នៅ​ដើម​ខែ​សីហា​តែ​ម្ដង។ ក្លឹប​យក្ស​របស់​អេស្ប៉ាញ​មាន​ភារកិច្ច​​ត្រូវ​លេង​ប្រកួត​មិត្តភាព​ទល់​នឹង Juventus ​សម្រាប់​ពាន Joan Gamper Trophyនៅ​ថ្ងៃ​ទី ៨ ខែ សីហា​ខាង​មុន។

នេះ​ជា​ហេតុផល​មួយ​ដែល Barca ចង់​ចុះ​កុងត្រា​ថ្មី​របស់ Messi ឲ្យ​បាន​លឿន ដើម្បី​ឲ្យ​គេ​អាចលេង​ទល់​នឹង Cristiano Ronaldo។ តាម​គម្រោង Messi នឹង​ត្រឡប់​មក​ហាត់​ជាមួយ Barcelona វិញ​នៅ​ថ្ងៃ​ទី ២ ខែ សីហា​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់