• 2021-07-27 02:53:17
  • បាល់ទះ

គ្រូបាល់ទះក្រសួងមហាផ្ទៃមួយរូបថា បើចាប់៣នេះប៉ះយុន រាជ វ៉ា ច្បាស់ជាចាញ់ដាច់

  • 2021-07-27 02:53:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះក្រោយពី ឌូក ក្ដូ និងហួរព្រែកតាមាក់ ចាញ់យុន រាជ វ៉ា ​ប្រិយមិត្តជាច្រើនចង់ឱ្យ​ ឌូក ចាប់ដៃគូជាមួយ ធី ម៉េងហួង និងប៊ន ណារិទ្ធ។ ចំពោះ​គូនេះ​ណារិទ្ធ បានចេញមុខមកបកស្រាយ​ថា ​ក៏លេងមិនទាន់បីយុន​ដែរ ហើយអ្នកប៉ះសេរូបនេះក៏​បានលើកឡើងថា បើឌូក ក្ដូ ម៉េងហួង ប៉ះ យុន រាជ វ៉ា នោះ​ច្បាស់ជាកក្រើក និងល្អមើលជក់ចិត្តជាមិនខាន។

ការចាប់គូរបស់ណារិទ្ធនេះ ក៏ធ្វើឱ្យ​អ្នកគាំទ្របាល់ទះចង់ឃើញដែរ ព្រោះពួកគេសុទ្ធតែជាស្មាត់ធំៗលំដាប់ស្រុកខ្មែរ។ ត្រង់ចំណុចនេះ Sabay បានសាកសួរអ្នកជំនាញផ្នែកបាល់ទះជាច្រើនរូប ហើយក្នុងនោះក៏មានគ្រូបង្វឹករបស់ក្លឹបបាល់ទះក្រសួងមហាផ្ទៃលោក អ៊ូ សុផល ផង​ដែរ។ គ្រូបង្វឹក និងអតីតជម្រើសជាតិបាល់ទះកម្ពុជារូប​នេះ​ បានបង្ហាញទស្សនៈថា បើចាប់ឌូក ក្ដូ និង ម៉េងហួងលេងចូលគ្នាមែន គឺលេង​មិនឈ្នះក្រុមយុន រាជ វ៉ា ឡើយ។

លោកបញ្ជាក់ថា៖ «បើតាមទស្សនៈខ្ញុំគូនេះដឹងតែចាញ់ដាច់ហ្មង ព្រោះអីព្រោះអត់មានប៉ះស័រ ទៅលេងមួយគេលេងអត់បាន អត់មានដឹងថាអ្នកណាប៉ះស័រឱ្យ​ប្រាកដ ចឹងសុទ្ធតែអ្នកអត់ចេះប៉ះស័រ យកបីនឹងទៅលេងគ្រាន់តែបានស្មាត់ធំ ប៉ុន្តែនិយាយរួមអត់មានអីទាំងអស់ ជើងក្រោមអត់មាន ប៉ះស័រក៏អត់មាន ហើយបាំងម៉េងហួងមិនច្បាស់ទេ ចេះតែវ៉ៃសឺវីស ហើយផ្ដាច់ ហើយក្ដូបានតែនៅបាំង នៅក្រោយក៏ពិបាក ចឹងបានឌូកមួយ​វ៉ៃសឺវីស ឌូកបាំងក៏រៀងស្ទើរមានតែក្ដូទេចឹងពិបាកណាស់បីនឹង ពិបាកលេងជាមួយបីយុនណាស់»។

លោកគ្រូ អ៊ូ សុផល ទីមួយ​ស្ដាំដៃ

លោកបន្ថែមថាបច្ចុប្បន្នគូយុន រាជ វ៉ានេះ ពិបាករកគូលេងណាស់ ព្រោះថាបីនេះមានមួយកំប្លេរទាំងបាំង ជើងក្រោម សេវា និងការម៉ាត់ផ្ដាច់។

ចំណែកលោកគ្រូ សោម ចំំណាប់ អតីតជម្រើសជាតិបាល់ទះលើក្ដារនិងឆ្នេរខ្សាច់ ក៏បានលើកឡើងដូចគ្នាដែរថាបីនេះពិត​ជា​ពិបាករកគូលេងណាស់។

លោកបញ្ជាក់ថា ៖«គូយុន រាជ វ៉ានេះគឺប្រៀបលើគេ បានន័យថាពួកគាត់១០ គេចម្រាញ់អស់ហើយបាន ៧ ៨ នៃពួកគាត់ទេ ប៉ុន្តែ​ថាការលេងវាអាចភ្លាត់ វាអាចភ្លាត់ចាញ់ដោយប្រការណាមួយអ៊ីចឹងទៅ​ តែបើយើងប្រៀធៀបទៅ គាត់១០គេបានតែតែ ៧ ៨អីទេ»៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់