• 2021-07-23 02:20:04
  • បាល់ទះ

ណារិទ្ធ ថា បើសិន​ចាប់​បី​នេះ​ឲ្យ​ជួប​ រាជ យុន និង​​​វ៉ា ​វិញ​ទំនង​អាច​ល្អ​មើល​ខ្លាំង​និង​កក្រើក​ស្រុក​ខ្មែរ​​

  • 2021-07-23 02:20:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ​មានប្រិយមិត្ត​ជា​​ច្រើន​ចង់​ឃើញ​ការ​ប្រកួត​រវាង​​ក្រុម​ម៉េង​ហ៊ួង ចាប់​ដៃ​គូ​ជា​មួយ​ ឌូក និង ប៊ន ណារិទ្ធ លេង​ទល់​ក្រុម​ខ្លាំង​លំដាប់​​ស្រុក​ខ្មែរ រាជ វ៉ា និង យុន ​បី​ស្មើ​។ ប៉ុន្តែ​គូ​នេះ​ត្រូវ​​បាន​ណារិទ្ធ ចេញ​មក​បញ្ជាក់​ហើយ​ថា​ លេង​មិន​ទាន់​ខាង​វ៉ា​ទេ ហើយ​មិន​ល្អ​មើល​ទៀត​ផង​​ ផ្ទុយ​ទៅ​វិញ​បើ​សិន​ចង់​ឲ្យ​ការ​ប្រកួត​មួយ​នេះ​កើត​ឡើង​បាន​​ហើយ​ល្អ​មើល​ដៃ​ប៉ះ​សេ​របស់​ក្រសួង​មហាផ្ទៃ​រូប​នេះ​ចង់​ឲ្យ​ចាប់​បី​ខាង​ក្រោម​នេះ​វិញ។

ណារិទ្ធ យល់​ឃើញ​ថា បើ​សិន​ចាប់​ឲ្យ​ខាង​ឌូក យក​​ ធី​ ម៉េង​ហ៊ួង និង ​សុខ រ៉ាដូ (ហៅ​ក្ដូ) លេង​បី​ស្មើ​នេះ​ទល់​ខាង​ វ៉ា រាជ និង យុន គឺ​នឹង​កក្រើក​មិន​ខាន​​។ គេ​មើល​ឃើញ​ថា​ បើ​យក​ម៉េង​ហ៊ួង​ចូល​ម្នាក់​ទៀត​អម​ដោយ​ក្ដូ​ផង​​​ចាប់​សេវា​​បី​នាក់​​ក៏​បាន​ពីរ​នាក់​ក៏​បាន ហើយ​មួយ​វិញ​ទៀត​មាន​ ម៉េង​ហ៊ួង ឈរ​វាយ​សេវា​​​ឲ្យ​ឌូក​​បាំង​​ពីរ​នាក់​ក្ដូ​ក៏​បាន​។ យ៉ាង​ណាគូ​នេះ​ក៏​មិន​ទាន់​ប្រាកដ​ថា អាច​ឈ្នះ​ខាង​វ៉ា យុន និង​រាជ​ ដែរ​គ្រាន់​តែ​គេ​គិត​ថា​អាច​ល្អ​មើល​ខ្លាំង និង​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ល្អ​មើល​។

​​រំលឹក​ថា ​គូ​ខាង​​យុន វ៉ា និង​រាជ នេះ​ពិបាក​រក​គូ​លេង​ណាស់​សម្រាប់​៣​ស្មើ​ ។ ដូច​ដែល​ប្រិយមិត្ត​ឃើញ​ស្រាប់​ថា បី​នាក់នេះ​ឈរ​ចាប់​​បី​វ៉ៃ​កើត​ទាំង​​បី​ហើយ​បាំង​វិញ វ៉ា និង​រាជ ​​ចាប់​ដៃ​​គ្នា​នេះ​ដៃ​គូ​ពិបាក​វ៉ៃ​ណាស់​ ព្រោះ​ពីរ​នាក់​នេះ​ជំនាញ​តែ​ម្ដង​ក្នុង​ការ​ធ្វើ​រនាំង។ បើ​និយាយ​ពី​សេ​វា​វិញ​ យុន ពេល​នេះ​ចោះ​រក​ចន្លោះ​ច្បាស់​ហើយ​ធ្ងន់​ទៀត​​ដូច្នេះ​ទើប​​ពិបាក​រក​ដៃ​គូ​លេង​ ចំណុច​ដែល​ពិសេស​មិន​អាច​មើល​រំលង​បាន​គឺ​បី​នាក់​យុន​ វ៉ា និង​រាជ នេះ​លេង​ស៊ី​ចង្វាន់​គ្នា​មែនទែន​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់