• 2021-07-22 02:51:17
  • បាល់ទាត់

Marta ​និង Formiga ​កីឡា​ការិនី​ប្រេស៊ីល ​ជាប់​កំណត់ត្រា​មួយ​នៅ​អូឡាំពិក

  • 2021-07-22 02:51:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វីរ​ការិនី​បាល់ទាត់​ប្រេស៊ីល Marta ​និង Formiga ​បាន​បង្កើត​កំណត់ត្រា​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​ហើយ ​បន្ទាប់​ពី​ពួកគេ​ចូល​លេង​ប្រកួត​ជាមួយ​ក្រុម​ចិន​កាល​ពី​ម្សិលមិញ​នេះ​។

​វិញ្ញាសា​បាល់ទាត់​នារី​ក្នុង​ព្រឹត្ដិការណ៍​អូឡាំពិក​តូក្យួ​បាន​ចាប់​ផ្ដើម​កាល​ពី​ម្សិលមិញ​នេះ​ហើយ។ ​ក្នុង​នោះ​ក្រុម​បាល់ទាត់​នារី​ប្រេស៊ីល​បាន​យក​ឈ្នះ​លើ​ក្រុម​ចិន​ដល់​ទៅ ​៥-០ ​ឯ​ណោះ​ក្នុង​ការ​ប្រកួត​បើក​ឆាក​សន្សំ​ពិន្ទុ​តាម​ពូល។ ​ដោយ​ក្នុង​នោះ ​កីឡាករ​ប្រេស៊ីល​២​នាក់​បាន​បង្កើត​កំណត់ត្រា​ថ្មី​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ផង​ដែរ។

Marta ​វ័យ​៣៥​ឆ្នាំ

Marta ​វ័យ​៣៥​ឆ្នាំ​ដែល​រក​បាន​១១១​គ្រាប់​ឱ្យ​ជម្រើស​ជាតិ​ប្រេស៊ីល ​ក៏​រក​បាន​គ្រាប់​បាល់​ទល់​ក្រុម​ចិន​ផង​ដែរ។ ​កីឡា​ការិនី​រូប​នេះ ​បាន​ក្លាយ​ជា​កីឡា​ការិនី​ដំបូង​គេ​ដែល​រក​គ្រាប់​បាល់​បាន​ក្នុង​ការ​ប្រកួត​អូឡាំពិក​៥​ដង​ជាប់​គ្នា​ហើយ។ ​ខណៈ​ដែល​ក្នុង​ព្រឹត្ដិការណ៍​អូឡាំពិក​នេះ ​រូប​នាង​រក​បាន​១២​គ្រាប់​គិត​ត្រឹម​ពេល​នេះ។

Formiga ​វ័យ​៤៣​ឆ្នាំ

ស្រប​ពេល​កីឡា​ការិនី​ម្នាក់​ទៀត Formiga ​វ័យ​៤៣​ឆ្នាំ​នេះ​ក៏​បាន​បង្កើត​កំណត់ត្រា​ផ្ទាល់​ខ្លួន​ដែរ។ ​Formiga ​បាន​ក្លាយ​ជា​កីឡា​ការិនី​ដំបូង​គេ​អាច​លេង​នៅ​អូឡាំពិក​បាន​ដល់​ទៅ​៧​ដង​ជាប់​គ្នា​ហើយ។ ​ការ​បង្ហាញ​ខ្លួន​ដំបូង​របស់​កីឡា​ការិនី​រូប​នេះ ​គឺ​នៅ World Cup 1995 ​ត្រឹម​វ័យ​១៧​ឆ្នាំ ​ហើយ​ចាប់​ពី​ពេល​នោះ​មក ​គ្រប់​កម្មវិធី​អូឡាំពិក​ទាំង​អស់​តែងតែ​មាន​វត្តមាន Formiga ​រហូត​៕

ប្រភព៖ CNN អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់