• 2021-07-22 02:21:26
  • បាល់ទះ

ណារិទ្ធ​ ៖ បី​ស្មើ​ដែល​ប្រិយមិត្ត​ចង់​ឲ្យ​ប៉ះ​ រាជ យុន និង​ វ៉ា នោះបើ​សិន​​ឈ្នះ​…

  • 2021-07-22 02:21:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​​ៗ​នេះ​មាន​ប្រិយមិត្ត​មួយ​ចំនួន​កំពុង​ចាប់​គូ​​ចង់​ឲ្យ​​ក្រុម​ខាង​ ប៊ន ណារិទ្ធ ម៉េង​​ហ៊ួង និង ឌូក ចាប់​ដៃ​គ្នា​វ៉ៃ​បី​ស្មើ​ទល់​ក្រុម​រាជ វ៉ា និង យុន ដែល​ជា​បី​រក​គូ​លេង​មិន​បាន​នៅ​ស្រុក​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​​។

យ៉ាង​ណា​បី​នេះ​ ណារិទ្ធ បាន​បង្ហាញ​ថា «​បើ​សិន​ឈ្នះ​គេ​ក៏​ពិបាក​ដែរ។ និយាយ​ទៅ​គឺ​លេង​មិន​ទាន់​គេ​ទេ​» ណារិទ្ធ អាច​មាន​សមត្ថភាព​ប៉ះ​សេ និង​បាំង​បាន​តែ​បើ​សួរ​ថា​ឲ្យ​បាំង យុន វ៉ា ឬ រាជ តែ​ម្នាក់​ឯង​ដូច​ជា​រាវ​ម្ជុល​ក្នុង​បាទ​សមុទ្រ​យ៉ាង​ដូច្នេះដែរ​។ ​

យ៉ាង​ណា​ប្រិយមិត្ត​ចង់​ឃើញ​ការ​ប្រកួត​ខាង​លើ ប៉ុន្តែ​បើ​ស្ដាប់​​តាម​ការ​រៀបរាប់​របស់ ណារិទ្ធ គូ​នេះ​ពិបាក​នឹង​កើត​ឡើង​បាន។ ​ប៉ុន្តែ​បើ​សិន​មាន​ប្រិយមិត្ត​ជួយ​​ឧបត្ដម្ភឲ្យ​កីឡាករ​ទាំង​អស់​​ទទួល​បាន​តម្លៃ​ខ្លួន​សមរម្យ​ហើយ​លេង​មិត្ត​ភាព​ធម្មតា​នោះ​ប្រហែល​ជា​អាច​កើត​ឡើង​បាន​៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់