- 2021-07-13 12:59:15
- ព័ត៌មាន
កន្លែងហាត់ប្រាណនៅរដ្ឋធានីសេអ៊ូលត្រូវបានហាមមិនឲ្យចាក់បទញាក់
- 2021-07-13 12:59:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កន្លែងហាត់ប្រាណនៅរដ្ឋធានីសេអ៊ូលត្រូវបានហាមមិនឲ្យចាក់បទញាក់
ចន្លោះមិនឃើញ
កន្លែងហាត់ប្រាណនៅរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូងត្រូវបានហាមប្រាមមិនឲ្យចាក់បទញាក់ ដែលមានចង្វាក់ ១២០ដងក្នុងមួយនាទី (bpm) ដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩។
បន្ថែមពីលើនេះ ម៉ាស៊ីនរត់ត្រូវកំណត់ត្រឹមល្បឿនលឿនបំផុត ៦គីឡូម៉ែត្រក្នុងមួយម៉ោង។ ជាមួយគ្នានេះ គេមិនអនុញ្ញាតឲ្យចូលកន្លែងហាត់ប្រាណឲ្យលើសពី ២ម៉ោងនោះទេ ខណៈកន្លែងងូតទឹកក៏មិនឲ្យប្រើប្រាស់នោះដែរ។
មន្ត្រីសុខាភិបាលនៅកូរ៉េខាងត្បូងបានលើកហេតុផលសម្អាងថា ការដាក់វិធានការបែបនេះគឺធ្វើឡើងដើម្បីឲ្យបង្ការកុំឲ្យអ្នកមកហាត់ប្រាណដកដង្ហើមលឿនពេក និងបែកញើសខ្លាំងខ្ទាតទៅកាន់អ្នកដទៃ។
វិធានការនេះត្រូវបានចោទសួរដោយម្ចាស់កន្លែងហាត់ប្រាណជាច្រើន ដោយខាងកន្លែងហាត់ប្រាណមិនអាចគ្រប់គ្រងអ្នកហាត់ប្រាណរឿងស្ដាប់ចម្រៀងនោះទេ ខណៈភាគច្រើនគេស្ដាប់ដាក់កាសបែបឯកជនរបស់គេ៕