• 2021-07-08 08:27:42
  • កីឡា​ផ្សេង​ៗ

ស៊ីហ្គេម​ លើក​ទី៣១​ នៅ​វៀតណាម​ ចុង​ឆ្នាំ​នេះ​ត្រូវ​លើក​ពេល​ទៅ​ ២០២២​ ហើយ​

  • 2021-07-08 08:27:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​គណៈអចិន្ទ្រៃយ៍​ SEA GAMES​ មុន​នេះ​សម្រេច​លើក​ពេល​ប្រកួត​ទៅ​ឆ្នាំ​២០២២​ វិញ​ហើយ​ដែល​វៀតណាម​ ធ្វើ​ជា​ម្ចាស់​ផ្ទះ​នោះ។​
ការ​លើក​ពេល​ប្រកួត​ស៊ីហ្គេម​ ពី​ឆ្នាំ​២០២១​ ទៅ​ចុង​ខែ​មេសា​ដើម​ខែ​ឧសភា​ ២០២២​ នេះ​ត្រូវ​បាន​គាំទ្រ​ពី​ប្រទេស​ចំនួន​១០​ផង​ដែរ។​

រំលឹក​ដែរ​ថា​ បើ​តាម​គម្រោង​នោះ​គឺ​ចុង​ខែ​វិច្ឆិកា​ដល់​ខែ​ធ្នូ​ ២០២១​ នេះ​ជា​ការ​ប្រកួត​ស៊ីហ្គេម​ លើក​ទី៣១​ ដែល​វៀតណាម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ប៉ុន្តែ​ដោយ​សារ​តែ​ផ្ទុះ​ជំងឺ​កូវីដ​ខ្លាំង​នៅ​ទីនោះ​ក៏​សម្រេច​ចិត្ត​ធ្វើ​ការ​ពន្យារ​ការ​ប្រកួត​តែ​ម្ដង៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់