• 2021-07-05 02:37:54
  • បាល់ទាត់

Spurs ​និង Barcelona ​កំពុង​ចាប់​អារម្មណ៍ ​Insigne

  • 2021-07-05 02:37:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Lorenzo Insigne ​កំពុង​លេចធ្លោ​ខ្លាំង​មែនទែន​ក្នុង​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី ​ក្នុង​ព្រឹត្តិការណ៍ Euro 2020 ​នេះ ​ដែល​ធ្វើ​ឱ្យ​ក្លឹប​ជា​ច្រើន​កំពុង​ចាប់​អារម្មណ៍។

​កីឡាករ​មាន​ល្អិត​រូប​នេះ ​បាន​ក្លាយ​ជា​កត្តា​សំខាន់​ជំរុញ​ក្រុម​អ៊ីតាលី ​ឱ្យ​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ ​និង​ត្រូវ​តតាំង​ជាមួយ​ក្រុម​អេស្ប៉ាញ​ទៀត។ ​មើល​ឃើញ​ពី​ការ​លេង​ដ៏​ល្អ​របស់​គេ​នេះ​ហើយ ទើប​បាន​ជា​ក្លឹប​ជា​ច្រើន​ដូចជា Spurs ​និង Barcelona ​ចាប់​អារម្មណ៍​ភ្លាម​តែ​ម្ដង។ ​មួយ​វិញ​ទៀត​កុងត្រា​របស់​គេ​នៅ​ក្រុម Napoli ​ក៏​សល់​តែ​១​ឆ្នាំ​ទៀត​ដែរ។ ​ល្មម​សម្រាប់​ក្រុម​ដទៃ​ចរចា​យក​តែ​ម្ដង។

​ជាមួយ​គ្នា​នេះ​ដែរ ​លោក Aurelio De Laurentiis ​ប្រធាន​ក្លឹប Napoli ​ក៏​មាន​គម្រោង​បន្ដ​កុងត្រា​ឱ្យ​កីឡាករ​វ័យ​៣០​ឆ្នាំ​នេះ​ទៀត​ដែរ។ ​តែ​អ្វី​ជា​ឧបសគ្គ​នោះ គឺ​Insigne ​ចង់​បាន​តម្លៃ​ពលកម្ម​ថ្មី​ច្រើន​ជាង​មុន ព្រោះ​កុងត្រា​ចាស់​រូបគេ​ទទួល​បាន​តែ ៤,៥​លាន​អឺរ៉ូ​ប៉ុណ្ណោះ​ក្នុង​១​រដូវ​កាល៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់