• 2021-07-01 03:09:18
  • កីឡា​ផ្សេង​ៗ

អ្វី​ទៅ​ជា​ការ​បំផ្ទុះ​ការ​ផ្សព្វផ្សាយ​ស៊ីហ្គេម​ ២០២៣...​

  • 2021-07-01 03:09:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​ CAMSOC​ ការ​បំផ្ទុះ​ការ​ផ្សព្វផ្សាយ​ ស៊ីហ្គេម​ និង​ ប៉ារ៉ាហ្គេម​ ២០២៣​ គឺ​ជា​យុទ្ធនាការ​ធ្វើ​ការ​ផ្សព្វផ្សាយ​ផ្សេងៗ​ឲ្យប្រជាជនកម្ពុជា និង​បណ្ដា​ប្រទេស​នានា​បាន​ដឹង​ថា​កម្ពុជា​នឹង​មាន​ព្រឹត្តិការណ៍​មួយ​នេះ​នៅ​ពេល​ខាង​មុខ។​

រូបភាព CAMSOC

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ លើក​ទី៣២​ (CAMSOC)​ សម្រាប់​កិច្ចប្រជុំ​រួច​ហើយ​នៅ​សប្ដាហ៍​នេះ​គឺ​ពិនិត្យ​វឌ្ឍនភាព​ការងារ​គណៈកម្មការ​ផ្សព្វផ្សាយ។​ អ្នក​ជំនាញ​ខាង​កីឡា​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ យុទ្ធនាការ​បំផ្ទុះ​ការ​ផ្សព្វផ្សាយ​នេះ​គឺ​ធ្វើ​ឡើង​មុន​ព្រឹត្តិការណ៍​កើក​ឡើង​២ឆ្នាំ​ហើយ​ឥលូវ​នេះ​ដល់​ពេលវេលា​ផង​ដែរ។​យុទ្ធនាការ​ផ្សព្វផ្សាយ​បំផ្ទុះ​ព្រឹត្តិការណ៍​ស៊ីហ្គេម និង​ប៉ារ៉ាហ្គេម ២០២៣​ គឺ​បែងចែក​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស។​

រូបភាព CAMSOC

ការ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​គឺ​តាម​រយៈ​ទូរទស្សន៍​ផ្សេងៗ។​ ចំពោះ​ការ​ផ្សាយ​ទៅ​ក្រៅ​ស្រុក​គឺ​ប្រើ​យន្តការ​ការទូត​ ការ​បរទេស​តាម​រយៈ​ស្ថានទូត​ខ្មែរ​នៅ​តាម​ប្រទេស​តំបន់​អាស៊ាន​ និង​ស្ថានទូត​ខ្មែរនៅបរទេសដែល​មាន​ប្រជាជន​កម្ពុជា​រស់នៅ​ទី​នោះ​ច្រើន។​ ក្នុង​នោះ​ដែរ​ CAMSOC នឹង​ផលិត​ឧបករណ៍​ វីដេអូ​ផ្សេងៗ​ដាក់​ទៅ​ស្ថានទូត​បរទេស​នៅ​ស្រុក​ខ្មែរ។​ មួយ​វិញ​ទៀត​ក៏​មាន​ជា​ការ​ផ្សព្វផ្សាយ​តាម​ Online​ ផង​ដែរ​ដូច​ជា​បណ្ដាញ​សង្គម​ជា​ដើម​ ការ​ធ្វើ​បែប​នេះ​គឺ​រឹតតែ​ឲ្យ​មាន​គុណ​តម្លៃ​ រឹតតែ​ឲ្យ​មាន​ការ​គាំទ្រ​ និង​ជា​ការ​ទទួល​បាន​គាំទ្រ​ឧបត្ថម្ភ​ព្រឹត្តិការណ៍​កាន់​តែ​ច្រើន។​

រូបភាព CAMSOC

រំលឹក​ដែរ​ថា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ និង​ ប៉ារ៉ាហ្គេម​ លើក​ទី៣២​ (CAMSOC)​ តែងតែ​បើក​កិច្ចប្រជុំ​ពិនិត្យ​ជា​មួយ​គណៈកម្មការ​ជំនាញ​ផ្សេងៗ។​ កិច្ចប្រជុំ​ប្រជុំ​នេះ​ដឹកនាំ​ដោយ​ឯកឧត្ដម​ ថោង​ ខុន​ រួម​និង​អគ្គលេខាធិការ​ឯកឧត្ដម​ វ៉ាត់​ ចំរើន៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់