• 2021-06-28 13:56:23
  • បាល់ទាត់

ចចាមអារ៉ាម​៖ Barca ត្រូវ​រ៉ូវ​គ្នា​ជា​មួយ​ Messi ហើយ​នឹង​ប្រកាស​កុងត្រា​ថ្មី​ជា​ផ្លូវការ​ឆាប់ៗ​

  • 2021-06-28 13:56:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Barcelona ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ បាន​ពិភាក្សា​ត្រូវ​រ៉ូវ​នឹង​ខ្សែ​ប្រយុទ្ធ​ Lionel Messi ក្នុង​ការ​បន្ត​កុងត្រា​ថ្មី​ហើយ​នៅ​ក្នុង​ថ្ងៃ​នេះ​ ដោយ​នឹង​គ្រោង​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អេស្ប៉ាញ​ Football Espana និង​ Fabrizio Romano ។

បើ​តាម​ប្រភព​ខាង​លើ​ Barca និង​ Messi បាន​ត្រូវ​រ៉ូវ​គ្នា​បន្ត​កុងត្រា​ថ្មី​រយៈពេល​២ឆ្នាំ​ ដោយ​ចាប់​ពី​រដូវកាល​ឆ្នាំ​២០២១/២២ តទៅ​។

យ៉ាង​ក្ដី​ខាង​លើ​នេះ​គ្រាន់​តែ​ជា​ពាក្យ​ល្ហិចល្ហៀង​ដែល​សារព័ត៌មាន​ជា​ច្រើន​នៅ​អេស្ប៉ាញ​បាន​ចុះផ្សាយ​ប៉ុណ្ណោះ​។ បើ​តាម​កុងត្រា​សព្វថ្ងៃ​នេះ​ Messi នឹង​ចប់​ជា​មួយ​ Barca នៅ​ថ្ងៃ​ទី​៣១ ខែ​មិថុនា ឆ្នាំ​២០២១​ ខណៈ​មាន​ក្លឹប​ធំៗ​ជា​ច្រើន​ចាំ​ទាក់ទង​​យក​ដូច​ជា​ក្លឹប​ Manchester City និង​ក្លឹប​ Paris Saint Germain ជា​ដើម​៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់